រូបមន្ត​ថ្មី​ ​ធ្វើ​ឲ្យ Chrome ដំណើរ​ការកាន់តែ​លឿន​ជាង​​​មុន


រូបមន្ត​ថ្មី​ ​ធ្វើ​ឲ្យ Chrome ដំណើរ​ការកាន់តែ​លឿន​ជាង​​​មុន

កម្មវិធី​​បើក​អ៊ីនធឺណិត​ (Browser) Chrome ​​របស់​ក្រុមហ៊ុន​ Google នឹង​ប្រើ​ប្រាស់​រូបមន្ត​ថ្មី​ ដែល​ជួយ​ឲ្យ​ការ​បើក​វិបសាយ​​មាន​ល្បឿន​លឿន​ជាង​ពេល​បច្ចុប្បន្ន។

 

រូបមន្ត​ថ្មី​ ​ធ្វើ​ឲ្យ Chrome ដំណើរ​ការកាន់តែ​លឿន​ជាង​​​មុន

 

​​​​រូបមន្ត​នោះ​មាន​ឈ្មោះ​ថា​ Brotli ដែល​ក្រុមហ៊ុន​ Google ធ្លាប់​បាន​​ណែនាំ​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​កន្លង​ទៅ។ យោង​តាម​វិស្វករ​ផ្នែក​វិបសាយ​របស់​ក្រុមហ៊ុន​លោក​ Ilya Grigorik បាន​ឲ្យ​ដឹង​ថា​រូបមន្ត​នេះ​ត្រៀម​រួច​ជា​ស្រេច​​សម្រាប់​ប្រើ​ប្រាស់។ ដូច​នេះ​អ្នក​ប្រើ​ប្រាស់​កម្មវិធី​ Chrome ទាំង​ឡាយ​នឹង​អាច​ប្រើ​ប្រាស់​កម្មវិធី​ដែល​មាន​ល្បឿន​លឿន​ជាង​មុន​ បន្ទាប់​ពី​កម្មវិធី​ Chrome ជំនាន់​​ថ្មី​ដាក់​បញ្ចេញ។

 

ក្រុមហ៊ុន​ Google បាន​លើក​ឡើង​ថា​ Brotli នឹងផ្ដល់​ផល​ចំណេញ​បន្ថែម​ដល់​​អ្នក​ប្រើ​ប្រាស់​កម្មវិធី​ Chrome លើ​ទូរសព្ទ​​ដោយ​ពួក​គេ​អាច​ទទួល​បទ​ពិសោធន៍ ​ការបើក​វិបសាយ​ដែល​ចំណាយ​លុយ​ និង​ប្រើ​ប្រាស់​ថាមពល​តិច​ជាង​មុន។

 

គួរ​បញ្ជាក់​ថា​កម្មវិធី​ Chrome ជំនាន់​​ថ្មី​​អាច​នឹង​ដាក់​បញ្ចេញ​ការ​អាប់ដេត​ នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​នេះ​ហើយ៕

 

ចុច​អាន៖ ហេតុផល​​​បី​​ដែល​អ្នក​គួរ​លុប​កម្មវិធី​ Facebook ចេញ​ពី​ទូរសព្ទ​ឥឡូវ​នេះ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ TheVerge​​​​​​​​