ស្រាវជ្រាវ &raquo បច្ចេកវិទ្យា

យោង​តាម​លេខាធិការ Amitabh Kant របស់​នាយកដ្ឋាន​គោលនយោបាយ​ឧស្សាហកម្ម និង​ផ្សព្វផ្សាយ​ហៅ​កាត់​ថា DIPP និយាយ​ទៅ​កាន់​កាសែត The Times of India ថា ក្រុមហ៊ុន Apple បាន​បំពេញ​សំណៅ​ឯកសារ​ទៅ​កាន់ DIPP ដើម្បី​បើកហាង​លក់​ផលិតផល​រាយ និង​លក់​តាម Online ក្នុង​ប្រទេស​ឥណ្ឌា ។

លោក Kant និយាយ​ថា «​ពួក​យើង​ទើបតែ​ទទួល​បាន​សំណើ​របស់​ក្រុមហ៊ុន Apple​។ ពួក​យើង​កំពុង​តែ​ត្រួតពិនិត្យ​វា ។ ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​របស់​អា​មេ​រិ​កមួយ​នេះ​កំពុង​តែ​សុំ​សិទ្ធ​អនុម័ត​ពី​រដ្ឋាភិបាល​របស់​យើង​ដើម្បី​លក់​ផលិតផល​តាម​រយៈ​ហាង​នៅ​លើ Online របស់​ខ្លួន​» ។

ក្រុមហ៊ុន Apple កាលពីមុន​បាន​ព្យាយាម​ធ្វើ​ដំណើរ​លើ​វិធីសាស្ត្រ​មួយ​នេះ​ដោយ​លក់​ផលិតផល​របស់​ខ្លួន​ដោយ​ផ្ទាល់​ក្នុង​ប្រទេស​ឥណ្ឌា​តាម​រយៈ Online និង​លក់រាយ ប៉ុន្តែ​គោ​លន​យោ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​ហៅ​កាត់​ថា FDI របស់​រដ្ឋាភិបាល​ឥណ្ឌា​សរសេរ​ថា បើ​ក្រុមហ៊ុន​បរទេស​ណាមួយ​វិនិយោគ​ច្រើន​ជាង​៥១ ភាគរយ​គួរតែ​រក្សា​ទុក​៣០​ភាគរយ​ឱ្យ​ប្រទេស​ម្ចាស់​ទឹកដី ហើយ​មិន​អនុញ្ញាតិ​ឱ្យ​ក្រុមហ៊ុន​បើកហាង​លក់​តាម Online ផ្ទាល់ខ្លួន​ឡើយ ។  ទោះជា​យ៉ាងណា​ក៏​ដោយ​ការ​រឹត​បន្តឹង​ទាំងនេះ​បាន​ធូរ​ស្រាយ​បន្តិច មាន​ន័យ​ថា​ក្រុមហ៊ុន Apple  ទំនងជា​មាន​សង្ឃឹម​ក្នុង​ការ​បំពេញ​គម្រោង​ដ៏​ធំ​របស់​ខ្លួន​នេះ ៕