ទាំងនេះជារូបភាព ក្រោយការបំផ្ទុះ គ្រាប់បែកក្បែរ ស្ថានទូតរុស្ស៊ី នៅកាប៊ុល

កាប៊ុល៖ យ៉ាងហោចណាស់មនុស្ស ៨ បានបាត់បង់ជីវិត និង ២៧នាក់ទៀត រងរបួស បន្ទាប់ពីមានការ បំផ្ទុះគ្រាប់បែកដោយរថយន្ត អត្តឃាតមួយ នៅក្បែរស្ថានទូតរុស្ស៊ី ប្រចាំ រដ្ឋធានី កាប៊ុល របស់ប្រទេស អាហ្វហ្គានីស្ថាន កាលពីល្ងាចថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ ២០១៦។ នេះបើតាមការផ្សាយបន្ថែមរបស់ស៊ិនហួ នៅថ្ងៃព្រហស្បតិ៍ នេះ។

ក្រោយកើតហេតុ ក្រុមសង្គ្រោះ និង កងកម្លាំងប៉ូលិស ជាច្រើនអ្នកត្រូវបានបញ្ជូនទៅកាន់ កន្លែងកើតហេតុ ដើម្បីការពារសន្តិសុខ និង ស៊ើបអង្កេតរកក្រុមជនដៃដល់។ មិនទាន់មាន ក្រុមណាមួយ ចេញមុខមកទទួលខុសត្រូវ លើបញ្ហានេះឡើយ ប៉ុន្តែគ្រប់គ្នាសង្ស័យថា ជាទង្វើ របស់ពួកតាលីបង់៕