ស៊ុបល្ពៅឆ្អឹងជំនីជ្រូក

ស៊ុប​ល្ពៅ​ឆ្អឹង​ជំនី​ជ្រូក​ ដើម្បី​ចម្អិន​មុខ​​​ម្ហូប​មួយ​​នេះ​ឲ្យ​​មាន​​​រស​ជាតិ​ឈ្ងុញ​​​ឆ្ងាញ់​​ ​មុនដំបូង​យើង​ត្រូវ​យក​ល្ពៅ​ទៅ​បំពង​ឲ្យ​ស្រួយ​ជាមុន​សិន។ ​​បន្ទាប់​មកទៀត​ សូម​​អនុវត្ត​​​ជា​មួយ​​ ​"មង្គល​ការ ​​ទាំង​​អស់​​គ្នា​​​ដូច​​​ខាង​​ក្រោម៖

ស៊ុបល្ពៅឆ្អឹងជំនីជ្រូក 

+ គ្រឿងផ្សំ៖

- ឆ្អឹងជំនីជ្រូក ៣០០ក្រាម កាត់ដុំតូចល្មម

-​​ ល្ពៅ ១ដុំ ចិតជាដុំៗ (បំពងឲ្យស្រួយ)

-​​ ការ៉ុត ១មើម​តូច ចិតចំណិត​តូចៗល្មម

-​​ ស្ករស ចុងស្លាបព្រាកាហ្វេ

-​​ អំបិល កន្លះស្លាបព្រាកាហ្វេ

-​​ ប៊ីចេង កន្លះស្លាបព្រាកាហ្វេ

-​​ ទឹកត្រី ២ស្លាបព្រាកាហ្វេ

- ជីវ៉ាន់ស៊ុយ ៥ដើម (ហាន់)

-​​ ស្លឹកខ្ទឹម ២ដើម កាត់ ២ថ្នាំង​ដៃ

- ខ្ទឹមស ចិញ្ច្រាំ ១ស្លាបព្រាកាហ្វេ (បំពង)

 

+ វិធីធ្វើ៖

. ដំបូងយក​ឆ្នាំង​​ដាក់​​ទឹក​ដាំ​​ឲ្យ​ពុះ​ បន្ទាប់​មក​ដាក់​ឆ្អឹងជំនី​ជ្រូកចូល រួចទុកឲ្យ​ពុះ​សិន។

. ​​ពេល​ទឹក​ពុះ​យក​​ការ៉ុត​ដាក់​ចូល​​ ទុក​ឲ្យ​ពុះ​ម្តង​ទៀត​ ដាក់ជី​វ៉ាន់​ស៊ុយចូល(ទុកខ្លះ)។

. ចាប់​ផ្តើម​ផ្សំ​គ្រឿង​ ប៊ីចេង, ទឹកត្រី, អំបិល, ស្ករស,ខ្ទឹមស និង​ល្ពៅ​បំពង​ទុក​ឲ្យ​ពុះ​ដាក់ ខ្ទឹម​បំពង, ជីវ៉ាន់​ស៊ុយ​ និង​ស្លឹក​ខ្ទឹមចូល​ជា​ការ​ស្រេច៕

 

ដោយ៖ សុខឡៃ

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ស៊ុបល្ពៅឆ្អឹងជំនីជ្រូក