​អាជ្ញាធរ​ខេត្តកណ្តាល សម្រេច​បិទ មិន​ឲ្យ​មានការ​ចិញ្ចឹម​ត្រី​ឆ្តោ និង​ត្រី​រ៉ស់ ចាប់ពី​ថ្ងៃទី​៣០ មករា ខាងមុខ​

​កណ្តាល: ថ្ងៃ​ឱសានវាទ សម្រាប់​អ្នក​ចិញ្ចឹម​ត្រី​ឆ្តោ និង​ត្រី​រ៉ស់ គឺ​កាន់តែ​ខិតជិតចូលមក​ដល់​ហើយ ។ នេះ​បើតាម​កិច្ចប្រជុំ​ផ្សព្វផ្សាយ ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ចខេត្តកណ្ដាល ដែល​បានសម្រេច​បិទមិន​ឲ្យ​មានការ​ចិញ្ចឹម​ត្រី​ឆ្តោ និង​ត្រី​រ៉ស់ ចាប់ពី​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៦ ខាងមុខនេះ​តទៅ នៅក្នុង​ខេត្តកណ្តាល ។

​ការដាក់​ឱសានវាទ​នេះ ត្រូវបាន​ប្រជាពលរដ្ឋ អ្នក​ប្រក​បរបរ​ចិញ្ចឹម​ត្រី​ឆ្តោ និង​ត្រី​រ៉ស់​ខ្លះ កំពុងមាន​ការព្រួយបារម្ភយ៉ាងខ្លាំង​នូវ​បញ្ហា​បាត់បង់​មុខរបរ​នេះ ។ ចំណែក​ប្រជាពលរដ្ឋ​ខ្លះទៀត មិនមាន​ការព្រួយបារម្ភពី​ការបាត់បង់​មុខរបរ​នេះ​ទេ តែ​បាន​សំណូមពរដល់​អាជ្ញាធរ ធ្វើយ៉ាងណា ជួយ​ទប់ស្កាត់​ឲ្យ​បាននូវ​ការ​នាំចូល​ត្រីគ្រប់​ប្រភេទ ពី​បណ្តា​ប្រទេសជិតខាង ដើម្បី​ពួកគាត់​មានឱកាស ចិញ្ចឹម​ត្រី ក្រៅពី​ត្រី​ឆ្តោ និង​ត្រី​រ៉ស់ ដូចជា​ត្រី​ប្រា ឬ​ត្រី​ទី​ឡាប់​យ៉ា ជាដើម ហើយ​មានតម្លៃ​លើ​ទីផ្សារ​ទៀតផង​។​

​ពាក់ព័ន្ធ​សំណូមពរ របស់​ប្រជាពលរដ្ឋ និង​ការដាក់​ឱសានវាទ របស់​អាជ្ញាធរ លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្តាល បាន​មានប្រសាសន៍ តាម​ទូរស័ព្ទ កាល​ព្រឹក​ម្សិលមិញ ឲ្យ​ដឹងថា សាលាខេត្ត​កណ្តាល បាន​បង្កើត​គណៈកម្មកា​រ​ចំរុះ​មួយ ដើម្បី​ត្រួតពិនិត្យ និង​ឲ្យ​ប្រជាពលរដ្ឋ បញ្ឈប់​ការចិញ្ចឹម​ត្រី​ឆ្តោ និង​ត្រី​រ៉ស់ បន្តទៀត ចាប់ពី​ថ្ងៃទី​៣០ ខែមករា នេះ​តទៅ តែ​ប្រសិនបើ​ត្រី​នោះ មិនទាន់​គ្រប់​អាយុ ដែល​ត្រូវ​ចាប់​លក់ ត្រូវធ្វើ​កិច្ចសន្យា​បញ្ឈប់​ការចិញ្ចឹម​។ ចំណែក​សំណូមពរ របស់​ប្រជាពលរដ្ឋ សុំ​ឲ្យ​អាជ្ញាធរ​បិទ មិន​ឲ្យ​មានការ​នាំ​ត្រី ចូលមក​កម្ពុជា ពី​បណ្តា​ប្រទេសជិតខាង គោលការណ៍​របស់​រាជ​រដ្ឋាភិបាល គឺមាន​ហើយ តាមច្បាប់ អ្នក​នាំ​ត្រី​ចូល​ពី​ប្រទេសជិតខាង មក​កម្ពុជា គឺ​ត្រូវ​ចាប់​ផាកពិន័យ និង​ដាក់​ទោសទណ្ឌ​ថែមទៀត​។​

​គួរ​បញ្ជាក់ថា ការដាក់​ឱសានវាទ បញ្ឈប់​ការចិញ្ចឹម​ត្រី​ឆ្តោ និង​ត្រី​រ៉ស់ គឺ​មិនមែន​ទើបតែ​ធ្វើ​ម្តង ក្នុង​អាណត្តិ​ដឹកនាំ​របស់ អភិបាលខេត្ត​ថ្មី ដែល​កំពុងមាន​ប្រជាប្រិយភាព​នេះ​ទេ គឺមាន​តាំងពី​អាណត្តិ ដឹកនាំ​របស់​អភិបាលខេត្ត មុនៗ មកម្ល៉េះ ប៉ុន្តែ​ធ្វើទៅ​មិន​រួច ដោយសារ​មានការ​តវ៉ា ពី​ប្រជាពលរដ្ឋ​។ ប្រជាពលរដ្ឋ កំពុង​ផ្តោតអារម្មណ៍ រង់ចាំ​មើលថាតើអាជ្ញាធរ និង​មន្ត្រី​ជំនាញ ពិសេស​លោក ម៉ៅ ភិ​រុណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ថ្មី​រូបនេះ អាច​ដោះស្រាយ​បញ្ឈប់​បាន នូវ​ភាពចម្រូងចម្រាសនៃ​មុខរបរ​ចិញ្ចឹម​ត្រី​ឆ្តោ និង​ត្រី​រ៉ស់​នេះ​បានដែរ ឬទេ​? ពីព្រោះ​ការចិញ្ចឹម​ត្រីទាំងពីរ​ប្រភេទ​នេះ គឺជា​ការបំផ្លិចបំផ្លាញ​ត្រី​ធម្មជាតិយ៉ាង​សាហាវ​បំផុត ដោយសារ​ក្នុង​រយៈពេល ចិញ្ចឹម​ត្រី​ឆ្តោ​មួយ​ក្បាល ទំរាំ​ល្មម​អាច​លក់បាន គឺ​ត្រូវការ​ចំណី​ពី ៤ ទៅ ៥ គីឡូឯណោះ ហើយ​ត្រី​ប្រភេទ​នេះ វា​ស៊ី​តែ​កូន​ត្រី​តូចៗ ជា​អាហារ បើ​យើង​ពិចារណា មើលថា​តើ ក្នុង​ចំណី​មួយ​គីឡូ មានកូន​ត្រី​ចំនួន​ប៉ុន្មាន​ក្បាល ត្រូវ​បាត់បង់​៕V/S