តុលាការ​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​៤​នាក់ ពីបទ រក្សាទុក និង​ដឹកជញ្ជូន ឬ​ជួយ​ដូរ​សារធាតុ​ញៀន​

កំពង់ចាម: កម្លាំង​ជំនាញ​របស់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​ប្រើប្រាស់​ជំនាញ​ចុះបង្ក្រាបនិង​ឃាត់ខ្លួន​ជនសង្ស័យ ៤​នាក់ ពី​ប​ទៈ រក្សាទុក និង​ដឹកជញ្ជូន ឬ​ជួយ​ដូរដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ឥលូវ​នេះ​លោក ខៀវ សន​ចៅក្រម​ស៊ើបសួរសាលាដំបូង​ខេត្ត​កំពង់ចាម ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន លេខ​៤៥ លេខ​៤៦លេខ​៤៧ និង​លេខ​៤៨ ចុះ​ថ្ងៃទី ២១ ខែមករា ឆ្នាំ​២០១៦ ហើយ​។​

​សូមបញ្ជាក់ថា ប្រតិបត្តិការ​ចុះបង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​នេះ បានធ្វើ​ឡើងកាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី ១៨ ខែមករា ឆ្នាំ​២០១៦​នៅ​ចំណុច​ភូមិ​ទី​១០ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ។​

​ជនសង្ស័យ​ទាំង​៤​នាក់ ក្នុងនោះ​ស្រី​ម្នាក់ ដែល​ឃាត់ខ្លួន​ទី​១.​ឈ្មោះ ជា ធារ៉ា ភេទ​ប្រុសអាយុ ២០​ឆ្នាំ​មុខរបរ កម្មករ រស់នៅ​ភូមិ​ទី​១០ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាមខេត្តកំពង់ចាម​។​ទី​២.​ឈ្មោះ ជា សល់ ភេទ​ប្រុស អាយុ ៣១​ឆ្នាំ  មុខរបរ ដឹក​ឥវ៉ាន់​រស់នៅ​​ភូមិ​ទី​១០ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ខេត្តកំពង់ចាម​។​ទី​៣.​ឈ្មោះឆេន សុខ​ឃីម ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ មុខរបរ អ្នកលក់​នំ​បុ័ង រស់នៅ​ភូមិ​ទី​១០សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ខេត្តកំពង់ចាម​។​និង​ទី​៤.​ឈ្មោះ ឡៃ ពេជ្រ ភេទស្រី អាយុ ១៨​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ទី​១០ សង្កាត់​កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​បួន​នាក់​ត្រូវបាន​សមត្ថកិច្ច បញ្ជូនទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារខេត្តកំពង់ចាម រួចរាល់​ហើយ តាម​បញ្ញា​តិ្ត​មាត្រា​៤០ និង មាត្រា​៤៥ នៃ​ច្បាប់ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន ៕​

តុលាការ​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​៤​នាក់ ពីបទ រក្សាទុក និង​ដឹកជញ្ជូន ឬ​ជួយ​ដូរ​សារធាតុ​ញៀន​

តុលាការ​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​៤​នាក់ ពីបទ រក្សាទុក និង​ដឹកជញ្ជូន ឬ​ជួយ​ដូរ​សារធាតុ​ញៀន​