យក​ពូថៅ កាប់​ប្រពន្ធ និង​ម្តាយក្មេក ស្លាប់​ទាំង​២​នាក់ នៅ​ស្រុក​សណ្តាន់​

កំពង់ធំ: បុរស​ចិត្តកំណាច​ម្នាក់ បាន​យក​ពូថៅកាប់​ប្រពន្ធ និង​ម្តាយក្មេក​របស់ខ្លួន បណ្ដាល​ឲ្យ​ស្លាប់នៅក្នុង​ថ្លុកឈាមយ៉ាង​ណោ​ច​អាធ័មនៅ​នឹង​ផ្ទះកើតហេតុ ស្ថិតនៅ​ក្នុងភូមិ​ទំអរ ឃុំ​ទំរីង ស្រុក​សណ្តាន់ ខេត្តកំពង់ធំ នៅ​ម៉ោង៧​និង​៣០​នាទី យប់​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៦​។​

​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ជនសង្ស័យឈ្មោះ ហ៊​ន ប៊ុន​ធាង អាយុ​២៧​ឆ្នាំ ត្រូវជា​ប្តី បាន​យក​ពូថៅកាប់​លើ​ប្រពន្ធឈ្មោះ ឈិន ស្រី​ទុំ អាយុ​២៥​ឆ្នាំ និង​កាប់​ម្តាយក្មេកឈ្មោះ យឹម សារឿន អាយុ​៥៨​ឆ្នាំ បណ្តាល​ឲ្យ​ស្លាប់​ទាំង​២​នាក់​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ទៀតថា អ្នក​ទាំង​៣ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ និង​មាន​មុខរបរ​ស៊ីឈ្នួល​ដាំនិង​ធ្វើ​ស្មៅ​ដំឡូង​ឲ្យ​គេ ហើយ​មូលហេតុ ដែល​នាំ​ឲ្យ​កើតមាន អំពើហិង្សា​កាប់សម្លាប់​នេះ​ឡើង ដោយសារ​បុរស​ចិត្តកំណាច​នោះស្រវឹងស្រា​។ ជនសង្ស័យបាន​រត់គេចខ្លួន​។ ទោះជា​យ៉ាងនេះ​ក្តី កម្លាំង​សមត្ថកិច្ច បាន​កំពុង​តាម​ស្វែងរក​ចាប់ខ្លួនជនសង្ស័យពេញ​មួយ​យប់ និង​កំពុង​បន្ត​ស្រាវជ្រាវ​បន្តទៀត​៕V​/S

យក​ពូថៅ កាប់​ប្រពន្ធ និង​ម្តាយក្មេក ស្លាប់​ទាំង​២​នាក់ នៅ​ស្រុក​សណ្តាន់​

យក​ពូថៅ កាប់​ប្រពន្ធ និង​ម្តាយក្មេក ស្លាប់​ទាំង​២​នាក់ នៅ​ស្រុក​សណ្តាន់​

យក​ពូថៅ កាប់​ប្រពន្ធ និង​ម្តាយក្មេក ស្លាប់​ទាំង​២​នាក់ នៅ​ស្រុក​សណ្តាន់​

យក​ពូថៅ កាប់​ប្រពន្ធ និង​ម្តាយក្មេក ស្លាប់​ទាំង​២​នាក់ នៅ​ស្រុក​សណ្តាន់​

​សាកសពកូន និង​ម្តាយ(រូបសមត្ថកិច្ច)