នគ​បាល​មន្ទី​គ្រឿងញៀន ឃាត់​ជនជាតិ​វៀតណាម​ម្នាក់ និង​ខេ​ទឹកកក​ជិត​១​គីឡូក្រាម​និង​យ៉ាម៉ា​ជិត​១​ម៉ឺន​គ្រាប់​

បន្ទាយមានជ័យ: កម្លាំង​នគ​បាល​មន្ទី​គ្រឿងញៀន និង​កម្លាំង​នគ​បាល​ការិយាល័យ​ព្រំដែន​(BLO)សហការ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ពីបទ​ជួញដូ​គ្រឿងញៀន​ខេ​ទឹកកក​ជិត​១​គីឡូក្រាម​និង​យ៉ាម៉ា​ជិត​១​ម៉ឺន​គ្រាប់នៅវេលា​ម៉ោង​៨​យប់​ថ្ងៃទី​២១​ខែមករា​ឆ្នាំ​២០១៦​នៅ​ចំណុច​វេទិការ​សាលាខេត្តបន្ទាយមានជ័យ ស្ថិត​ភូមិ​៣ សង្កា​ត​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ​។​

​ជនសង្ស័យ​ឈ្មោះ កែវ ពេជ្រ ហៅ​ម៉ី​(​មុខ​របប​រត់​ម៉ូតូ​កង់​បី​)​ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​ជាជនជាតិ​វៀតណាម  ស្នាក់នៅ​ភូមិ​សង្កាត់​ស្វាយប៉ាក ខ័​ណ្ឌ​ឫស្សីកែវ ក្រុងភ្នំពេញ​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ការឃាត់ខ្លួន​ជនសង្ស័យ ជា​ជនជាតិ​វៀតណាម ម្នាក់នេះ​គឺនៅក្បែរ​រថយន្តក្រុង ក្នុង​បរិវេន​វេទិការ សាលាខេត្ត​បន្ទាយមានជ័យ និង​រឹបអូស​បានវត្ថុតាង​គ្រឿងញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (​ខេ​ទឹកកក​) ដាក់​ថង់​កាហ្វេ​ទំងន់​ស្មើរ៩៨៨,១​ក្រាម និង​យ៉ាម៉ា ច្រក​ស្បង​ខៀវ ប្រមាណ​ជិត​១​ម៉ឺន​គ្រាប់ ដាក់​ក្នុង​ឆ្នាំង​អាំងសាច់​(AKIRA)​។​

​ក្រោយពេល​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ម្នាក់ និង​វត្ថុតាង​គ្រឿងញៀន ហើយ​បាននាំយកមក​សាកសួរ​តាម​ចម្លើយ​គឺ​ស៊ី​ស្នួល​កាន់​អោយ​ឈ្មួញ​ម្នាក់​នៅ​ភ្នំពេញយកមក​ខេត្តបន្ទាយមានជ័យ ក្នុង​តំលៃ​៣០០​ដុល្លា​ហើយ​សន្យាថា​៖​ចូលឆ្នាំ​ចិនអោយ​ចាយ​៤០០​ដុល្លា​ទៀត​។​

​ជនសង្ស័យ​ឈ្មោះ កែវ ពេជ្រ ហៅ​ម៉ី​បាន​សារភាពថា​៖​នៅពេល​ស៊ីឈ្នួល​កាន់គ្រឿងញៀន​យក​ពី​ឈ្មួញ​ធំ​នៅ​ចំណុច​ស្ពាន​ព្រែក​ព្នៅ ភ្នំពេញ​នៅវេលា​ម៉ោង​១២និង​៣០​នាទី​មកដល់​ក្រុង​សិរីសោភ័ណ​នៅវេលា​ម៉ោង​៨​និង​៣០​នាទី​ថ្ងៃទី​២១ខែមករា​ឆ្នាំ​២០១៦​ត្រូវ​កម្លាំង​នគ​បាល​ឃាត់ខ្លួន​។ បច្ចុប្បន្ន​ជនសង្ស័យ ជា​ជនជាតិវៀតណាម និង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ បាន​កំពុង​កសាង​សំណុំរឿងដើម្បី​បញ្ជូនទៅ​សា​លា​ដំបូង​ខេត្ត ចាត់ការ​តាមផ្លូវ​ច្បាប់​៕​

នគ​បាល​មន្ទី​គ្រឿងញៀន ឃាត់​ជនជាតិ​វៀតណាម​ម្នាក់ និង​ខេ​ទឹកកក​ជិត​១​គីឡូក្រាម​និង​យ៉ាម៉ា​ជិត​១​ម៉ឺន​គ្រាប់​

នគ​បាល​មន្ទី​គ្រឿងញៀន ឃាត់​ជនជាតិ​វៀតណាម​ម្នាក់ និង​ខេ​ទឹកកក​ជិត​១​គីឡូក្រាម​និង​យ៉ាម៉ា​ជិត​១​ម៉ឺន​គ្រាប់​