កីឡា​វ័យក្មេង​កម្ពុជា​កំពុងស្ថិត​នៅក្នុង​ការប្រកួត​

ភ្នំពេញ:     ​ភ្នំពេញ​:​កីឡា​វាយ​កូន​បាល់​វ័យក្មេង​កម្ពុជា​២​រូប និង​គ្រូបង្វឹក​១​រូប ពេលនេះ​កំពុងតែ​ស្ថិតនៅក្នុង​ការប្រកួត​ពា​ន​រង្វាន់ ITF/ATF 14 & Under Development នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​ដែល​បាន​ចាប់ពី​ថ្ងៃទី​១៦ ដល់​៣០ ខែមករា ឆ្នាំ​២០១៦ ដែល​ធ្វើ​នៅ ទីលាន Lawn Tennis Association ។​

    ​ការចាប់ផ្តើម​ដ៏​អស្ចារ្យ​សម្រាប់​នៅ​ព្រឹត្តិការណ៍​នេះ​កីឡាករ​កម្ពុជា​ សម ដេវីដ​មកពី​មជ្ឈមណ្ឌល​កុមារកំព្រា​កោះក្របី​ ហើយ​ដែល​នេះ​ជា​លើកដំបូង​របស់គេ​សម្រាប់​ការប្រកួត​ជា លក្ខណៈ​អន្តរជាតិ​គេ បាន​យកឈ្នះ​កីឡាករ​, RaimMaumoon​មកពី​ប្រទេស​ម៉ា​ល់​ឌី​វ ក្នុង​លទ្ធផល​៦ ទល់​៧ (៥) ៦​ទល់​៣ និង ១០​ទល់​៨ នៅក្នុង​super-tiebreaker​។​

    ​បន្ទាប់ពី​បានទទួល​ជ័យជំនះ ៣ សិត​របស់គាត់​លើ​គូប្រកួត​ជុំ​ទី ១ ដេវីដ​បាន​ឈានដល់​ជុំ​ទី ២​ដោយ ប្រកួត​ចាញ់ កីឡាករ​ម៉ាឡេស៊ី ដែល​ឈរ​នៅ​លេខ​១​ក្នុង​តារាង ដោយ​ពិន្ទុ ៦/០ ៦/០​។

​    ​ចំណែកឯ​កីឡាករ​ឡេង សារិន​រាជ​វិញ​នេះ​ជា​លើក​ទី​២​ហើយ​សម្រាប់​គេ​ដែល​បាន​ចេញទៅ​ប្រកួតប្រជែង​ ក្នុងការ​ប្រកួត​ពានរង្វាន់​ITF/ATF 14 & Under Development ។

​     ​ការប្រកួត​ជុំ​ទី​១ សារិន​រាជ​បាន​យកឈ្នះ​លើ​កីឡាករ​មកពី​ប្រទេស Turkmenistan, Kirill Litwinov, ក្នុង​លទ្ធផល​៦ ទល់​១ និង ៦ ទល់​០​។​ការប្រកួត​ជុំ​ទី ២​សារិន​រាជ ប្រកួត​ចាញ់​កីឡាករ​មកពី​ប្រទេស​ម៉ាឡេស៊ី​Mohd Noor Ariffin, ក្នុង​លទ្ធផល ០/៦ ៧/៦ និង ៦/៧ ។​

    ​សម្រាប់​ការប្រកួត​Back Draw​កីឡាករ សម ដេវីដ ធ្វើការ​ប្រកួត​ចាញ់​កីឡាករ​ប្រទេស​នេ​ប៉ាល់​ក្នុង​លទ្ធផល ២/៦ ១/៦​។​​កីឡាករ​ឡេង​សារិន​រាជ​ធ្វើការ​ប្រកួត​ចាញ់ កីឡាករ​ប្រទេស​ស្រីលង្កា​ក្នុង​លទ្ធផល​១/៦ ០/៦​។​

​    ការប្រកួត​ពានរង្វាន់ ITF/ATF 14 & Under Development នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​គឺជា​ព្រឹត្តិការណ៍​មួយ​ដែល​អភិវឌ្ឍ​ន៏ យុវជន​ក្រោម​១៤​ឆ្នាំ អោយមាន​បទពិសោធ​ក្នុងការ​ប្រកួត​ច្រើន​និង​គឺជា​ត្រីវិស័យ​មួយ​ដែល​មានន័យថា ជា​កន្លែង​ដែល​អ្នកខ្លាំង និង អ្នកខ្សោយ​ត្រូវ​ជួបគ្នា ។​

​    ​កីឡាករ​វ័យក្មេង​កម្ពុ​ជា​ទាំងពីរ​បានធ្វើ​ការប្រកួត​ច្រើន​ដើម្បី​បញ្ចប់ ​ការប្រកួត​ស​ប្តា​ហ៏​ទី​១​។​មានការ​ប្រកួត​ច្រើន​បែបនេះ  ដែល ជា​មូលហេតុ​ធ្វើ​ឲ្យ សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​ត្រូវតែ​ធ្វើការ​បញ្ជូន​ក្រុម​កីឡាករ​ ចេញទៅ​ធ្វើការ​ប្រកួតប្រជែង​, ដើម្បី​ទទួលបាន​បទពិសោធន៍​ក្នុងការ​ប្រកួត​ជា​លក្ខណៈ អន្តរជាតិ​។​