ស្រាវជ្រាវ &raquo ស្រាវជ្រាវ…

បា​បា​ដុស​គឺជា​ប្រទេស​ដែន​កោះ​អធិបតេ​យ្យ​ស្ថិត​នៅ​ក្នុង​ក្រុម​នៃ​កោះ Lesser Antilles តំបន់​អា​មេ​រិ​ក ។ ប្រទេស​នេះ​មាន​ប្រវែង​បណ្តោយ​ប្រមាណ​ជា​៣៤​គីឡូម៉ែត្រ និង​ទទឹង​២៣ គីឡូម៉ែត្រ ព្រមទាំង​លាតសន្ធឹង​លើ​ផ្ទៃដី​៤៣២ គីឡូ​ម៉ែត្រការ៉េ ។ ប្រទេស​បា​បា​ដុស​ស្ថិត​នៅ​តំបន់​ភាគ​ខាងលិច​នៃ​អា​ត្ល​ង់​ទិ​ក​ខាងជើង និង​ចម្ងាយ​ប្រមាណ​ជា​១០០​គីឡូម៉ែត្រ នៅ​ភាគ​ខាងកើត​នៃ​កោះ Windward Island និង​សមុទ្រ​ការី​ប៊ី​ន​។ ប្រទេស​បា​បា​ដុស​ស្ថិត​នៅ​ខាងក្រៅ​តំបន់​ខ្សែក្រវាត់​ខ្យល់ព្យុះ​អា​ត្ល​ង់​ទិ​ក ។

ចាប់តាំងពី​សតវត្សរ៍​ទី​១៣​មក​មាន​ជន​កា​លីង​ហ្គូ (Kalingo) និង​ជនជាតិ​ដើម​ភាគតិច​អា​មេ​រិ​ក Amerindians​ទៅ​រស់នៅ ។ ប្រទេស​បា​បា​ដុស​ត្រូវ​បាន​អ្នករុករក​ជនជាតិ​អេ​ស្ប៉ា​ញ​ទៅ​ស្រាវជ្រាវ​សិក្សា​នៅ​ចុង​សតវត្សរ៍​ទី​១៥ ព្រមទាំង​បាន​អះអាង​ថា​ជា​ប្រទេស​របស់​អេ​ស្ប៉ា​ញ ឱ្យឈ្មោះ​ថា Spanish Crown ។ ចាប់តាំងពី​ពេល​នោះ​មក​វា​បាន​លេច​រូបរាង​ដំបូង​ក្នុង​ផែនទី​របស់​ប្រទេស​អេ​ស្ប៉ា​ញ​ក្នុង​ឆ្នាំ​១៥១១​។ ក្នុង​ឆ្នាំ​១៥៣៦ ជនជាតិ​ព័រ​ទុ​យ​ហ្កា​ល់​បាន​ទៅ​សិក្សា​ឈ្វេងយល់​ពី​កោះ​នោះ ប៉ុន្តែ​មិន​បាន​អះអាង​បញ្ជាក់​អ្វី​ទេ ផ្ទុយ​ទៅ​វិញ​ពួក​គេ​និយាយ​ថា​សាច់​ជ្រូកព្រៃ​នៅ​លើ​កោះមាន​រសជាតិ​ឆ្ងាញ់​ពិសា ។

នាវា​អង់គ្លេស​ឈ្មោះ​ថា «Olive Blossom» បាន​ទៅ​ដល់​បា​បា​ដុស​នៅ​ឆ្នាំ​១៦២៥ ហើយ​បុរស​ខ្លាំង​របស់​នាវា​បាន​កាន់កាប់​ទីនោះគឺ​ស្តេច​ជេ​ម​ស៍​ទី​១ ។ រយៈពេល​ពីរ​ឆ្នាំ​ក្រោយមក​អ្នក​តាំង​ទីលំនៅ​កាន់តែ​ច្រើន ឡើង​ៗជា​អចិន្ត្រៃយ៍​តែ​ម្តង ហើយ​ក្លាយជា​តំបន់​កាន់កាប់​របស់​អង់គ្លេស ដោយ​អង់គ្លេស​បាន​ដាក់​អាណានិគម​នៅ​ទីនោះ ។

-​ទីក្រុង Bridgetown ។-​ភាសាផ្លូវការ អង់គ្លេស ។
-​ភាគរយ​នៃ​អ្នក​កាន់សាសនា ៧៤,៦%
-សាសនា​គ្រឹ​ស្ត​, ៤,៨%​សាសនា​ផ្សេង​ទៀត និង​២០,៦% មិន​ត្រូវ​បាន​គេ​កំណត់ ។
-​ព្រះមហាក្សត្រ អេ​លី​សា​បែ​តទី ២ ។
-​អគ្គទេសាភិបាល Elliott Belgrave ។
-​នាយក​រដ្ឋមន្ត្រី Freundel Stuart ។
-​ទទួល​ឯករាជ្យ​ពី​អង់គ្លេស​នៅ​ថ្ងៃ​ទី​៣០ វិច្ឆិកា ១៩៦៦ ។
-​ផ្ទៃដី​សរុប​៤៣៩​គីឡូ​ម៉ែត្រការ៉េ ស្ថិត​ក្នុង​ក​លំដាប់​ទី​២០០ ។
-​អត្រា​ប្រជាជន​ឆ្នាំ​២០១០ ចំនួន​២៧៧.៨២១​នាក់ ស្ថិត​ក្នុង​លំដាប់​ទី​១៨១ ។
-​ដង់ស៊ីតេ​ប្រជាជន​៦៦០​នាក់ ក្នុង​១​គីឡូ​ម៉ែត្រការ៉េ​ស្ថិត​ក្នុង​លំដាប់ថ្នាក់​ទី​១៥ ។
-GDP សរុប​ឆ្នាំ​២០១៥ ចំនួន​៤.៦៥៨ ពាន់​លាន​ដុល្លារ ។ មនុស្ស​ម្នាក់​រក​ចំណូល​បាន ជា​មធ្យម​១៦.៦៥៣​ដុល្លារ ស្ថិត​ក្នុង​លំដាប់ថ្នាក់​ទី​៧៣ ។
-​រូបិយប័ណ្ណ ដុល្លារ​បា​បា​ដុស ។
-​បើកបរ​ប្រកាន់​ឆ្វេង ។
-​លេខ​កូដ​ប្រទេស +១ -២៤៦ ៕