ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

​ខេត្ត​ព្រះ​សីហនុ ៖ ​យ៉ាង​ហោច​ណាស់​ក៏​មានមនុស្ស​ស្លាប់​២នាក់​ភ្លាមៗ​ដោយ​​កៀប​ជាប់​ក្រោម​​រថយន្ត​​យ៉ាង​អាណោច​អាធ័ម​ ក្នុង​ករណី​​គ្រោះ​ថ្នាក់​ចរាចរណ៍​​មួយ​​ដែល​បាន​កើត​ឡើង​រវាង​​រថយន្ត​និង​ម៉ូតូ​ កាល​ពី​វេលាម៉ោង​៩យប់​ថ្ងៃទី​២១ មករា ២០១៦ នៅ​លើកំណាត់ផ្លូវ​ជាតិ​លេខ៤​ ស្ថិតនៅ​ភូមិ​ចាំ​ស្រី ឃុំ​កំពង់​សិលា ​ស្រុក​កំពង់សិលា ។

​មន្ត្រី​​សមត្ថកិច្ច​ដែល​ចុះ​ដល់​កន្លែង​កើត​ហេតុបាន​ឱ្យ​ដឹង​ថា ​នៅ​កន្លែង​កើតហេតុ​ គេ​ឃើញ​រថយន្ត​ឈប់​នៅ​ខាង​ស្តាំ​ដៃ ដោ​យ​មាន​​ម៉ូតូ​ និង​សព​ជន​រង​គ្រោះ​២នាក់​​នៅ​កៀប​ជាប់​ពី​ក្រោម​រថយន្ត​ ។​​ សមត្ថកិច្ច​បាន​សន្និ​ដ្ឋាន​ថា ​មុន​កើតហេតុ​ជន​រង​គ្រោះ​​សង្ស័យ​បើក​ម៉ូតូ​​វ៉ា​រថយន្ត​​មួយ​គ្រឿងទៀត ហើយ​ក៏ជ្រុល​​​ចូល​ទៅ​ខាង​​ស្តាំ​ដៃ​​ផ្លូវ​​​​ក្នុង​ទិសដៅ​បញ្ច្រាស​​គ្នា ​​​ត្រូវ​រថយន្ត​​បុក​​​​ពេញ​ទំហឹង​​​ទើប​​បណ្តាល​ឱ្យ​ស្លាប់​​ទាំង​២នាក់​បែប​នេះ ។

​មន្ត្រី​សមត្ថកិច្ច​​កង​រាជ​អាវុធ​ហត្ថ​បាន​បន្ត​ថា រថយន្ត​​​​​ប្រភេទ​កូរ៉េ​​ម៉ាក​ហី​យ៉ាន់​ដាយ​​​ ពាក់​ស្លាក​លេខ​ភ្នំពេញ​​2C-4782 ទិ​សដៅ​​​ពី​​ខេត្ត​ព្រះសីហនុ ​ទៅ​រាជ​ធានី​ភ្នំពេញ ។ ចំណែក​ម៉ូតូ​​​ធុន​​សេ​១១ ស៊េរី​ឆ្នាំ​២០០៩ ។​

ក្រោយ​កើតហេតុ ​អ្នក​បើក​​បរ​រថយន្ត​បាន​​​រត់​គេច​ខ្លួន​បាត់​ស្រមោល ​ចំណែក​​​កម្លាំង​កងរាជ​​អាវុធ​ហត្ថ​ និង​កម្លាំង​ប៉ូលិស​​បាន​សហការ​គ្នា​​​ជួយ​​​ធ្វើ​ចរាចរណ៍​នៅ​កន្លែង​កើត​ហេតុ ៕