រំលាយ​ភ្នំ​មួយ​ទាំងមូល អាជ្ញាធរ​អត់​ដឹង​

Doliprane TVC

​មាន​ភ្នំ​មួយកន្លែង​ដែលមាន​ទីតាំង​ស្ថិតក្នុង​ភូមិ​កក់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្ត បាត់ដំបង កំពុង​ទទួលរង​ការបំផ្លាញ​ពី សំណាក់​ក្រុម​ឈ្មួញ ដោយ​ការ​កកាយ​យក​អាច​ម៌​ដី យ៉ាង​អនាធិបតេយ្យ និង​គ្មាន​ច្បាប់ទម្លាប់ បង្ក​ឲ្យ​មាន​រណ្តៅ​ជ្រៅៗ ចំណែក ​អាជ្ញាធរ បាន​ឆ្លើយ​ដាក់គ្នា​។ ​ប្រជាជន​រស់នៅ​ក្នុងភូមិ​កក់​ស្វាយ ឃុំ​តា​គ្រាម បាន​លើកឡើងថា ដីភ្នំ​ខាងលើនេះ ប្រហែលជា​ជិត​រាបស្មើ​ដល់​ដី​ទៅហើយ បើសិននៅតែមាន​សកម្មភាព​កកាយ​យក​អាចម៍ដី​ពី​ក្រុម​ឈ្មួញ​ទាំងនោះ​ទៀត​។

រំលាយ​ភ្នំ​មួយ​ទាំងមូល អាជ្ញាធរ​អត់​ដឹង​

លើសពីនេះទៅទៀត​ការ​បន្សល់​នូវ​រណ្តៅ​ដី​ធំៗ ដែល​អាច បង្ក​ឲ្យ​មាន​គ្រោះ​​ថ្នាក់​ដល់​មនុស្ស និង​សត្វ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ទៀតផង​។​អ្នកយក​ពត៌មាន​រប​ស់​យើង មិនអាច​សុំ​ការបំភ្លឺ​ពី​ម្ចាស់​គ្រឿងចក្រ​ជុំវិញ បញ្ហា​នេះ​បានឡើយ ព្រោះ​នៅពេល​ក្រុម​អ្នកសារព័ត៌មាន ចុះ​ទៅដល់​ពួកគេ​នាំគ្នា​គេចខ្លួន​បាត់អស់​។ ​លោក អឹម ប៊ុន​យូរ មេឃុំ​តា​គ្រាម បាន​ឲ្យ ដឹង ថា លោក​មិនសូវ​បានដឹង​ទេ រឿង​កាយ​ដី កាយ​ភ្នំ​នេះ ពីព្រោះ​ខាង​ក្រុមហ៊ុន គេ​មានច្បាប់​ហើយ គេ​ធ្វើ​អ្វី​មិនដែល​ឆ្លងកាត់​លោក​ទេ​៕ ​សុថា​ត់​

រំលាយ​ភ្នំ​មួយ​ទាំងមូល អាជ្ញាធរ​អត់​ដឹង​