Mascherano ​​ចូល​បំភ្លឺ​នៅ​តុលាការ ដើម្បី​គេច​ពី​ការ​ជាប់​គុក​១​ឆ្នាំ

Mascherano ​​ចូល​បំភ្លឺ​នៅ​តុលាការ ដើម្បី​គេច​ពី​ការ​ជាប់​គុក​១​ឆ្នាំ

Javier Mascherano ​ខ្សែ​ការពារ​ក្រុម​ FC Barcelona ​បាន​ចូល​បង្ហាញ​ខ្លួន​នៅ​តុលាការ​ម្សិល​មិញ ​ដើម្បី​បកស្រាយ​រឿង​គេច​ពន្ធ និង​ដើម្បី​គេច​ឲ្យ​ផុត​ពី​ការ​ជាប់​ទោស​ ​ដែល​ត្រូវ​ជាប់​​​​ពន្ធនាគារ​រយៈពេល​១​ឆ្នាំ​ផង​ដែរ។

 

Mascherano ​​ចូល​បំភ្លឺ​នៅ​តុលាការ ដើម្បី​គេច​ពី​ការ​ជាប់​គុក​១​ឆ្នាំ

 

​កីឡាករ​ជម្រើស​ជាតិ​អាហ្សង់ទីន Mascherano ត្រូវ​បាន​តុលាការ​អេស្ប៉ាញ​​ចោទ​ប្រកាន់​ថា ​លួច​បន្លំ​គេច​មិន​ព្រម​បង់ពន្ធ​រយៈពេល​២​ឆ្នាំ ពោល​គឺ​នៅ​ឆ្នាំ​២០១១ និង​២០១២ ដែល​មាន​ចំនួន​ទឹក​ប្រាក់​១,៥​លាន​អឺរ៉ូ (ជាង​១,៦​លាន​ដុល្លារ)។ បើ​តាម​ប្រភព​ពី​អេស្ប៉ាញ បាន​ឲ្យ​ដឹង​ថា ទោស​នេះ​​ នឹង​ធ្វើ​ឲ្យ​កីឡាករ​វ័យ​៣១​ឆ្នាំ​ ជាប់​គុក​​រយៈពេល​១​ឆ្នាំ។

 

​​ក្រោយ​ឡើង​បំភ្លឺ​តុលាការ​នៅ​តំបន់​ Catalonia រួច​មក អតីត​កីឡាករ​​ក្រុម​ Liverpool រូប​នេះ បាន​​សរសេរ​លើ​ Twitter ថា៖ “ខ្ញុំ​ជា​អ្នក​កីឡា​អាជីព​ ​ខ្ញុំ​​មិន​បាន​យល់​​ពី​រឿង​ពន្ធ ឬ​ច្បាប់​​ច្បាស់​នោះ​ទេ។ បញ្ហា​ស្មុគស្មាញ​ទាំង​អស់​នេះ ខ្ញុំ​ត្រូវ​តែ​ពឹង​លើ​អ្នក​ផ្សេង។ ស្ទើរ​ពេញ​១​អាជីព​របស់​ខ្ញុំ ខ្ញុំ​ជា​មនុស្ស​ស្មោះ​ត្រង់ មាន​ទំនួល​ខុស​ត្រូវ និង​គោរព​ដល់​មិត្ត​រួម​ក្រុម ក្លិប​ និង​ប្រទេស​ដែល​ខ្ញុំ​រស់​នៅ​ណាស់”។

 

Mascherano ​​ចូល​បំភ្លឺ​នៅ​តុលាការ ដើម្បី​គេច​ពី​ការ​ជាប់​គុក​១​ឆ្នាំ

 

​យ៉ាងណា Mascherano បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​ដល់​ក្លិប​ Barca ថា​រូប​គេ​ បាន​ឈាន​ដល់​ដំណាក់​កាល​ស្រុះស្រួល​គ្នា​ជាមួយ​អាជ្ញាធរ​អេស្ប៉ាញ​ហើយ​ចំពោះ​រឿង​ពន្ធ​នេះ ​ហើយ​ក៏​សង្ឃឹម​​ថា នឹង​អាច​បញ្ចប់​​រឿងរ៉ាវ​ ក្នុង​ពេល​ឆាប់ៗ​ផង​ដែរ៕

 

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

-ចុចអាន៖ ធ្លាយ​រឿង​ Neymar លួច​ពិភាក្សា​ជាមួយ​​ Real Madrid មុន​ពិធី​ Ballon d’Or

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ bbc | goal