Bendtner អាច​ត្រលប់​មក​ Premier League ក្រោយ​ក្លឹប​មួយ​ចាប់​អារម្មណ៍


Bendtner អាច​ត្រលប់​មក​ Premier League ក្រោយ​ក្លឹប​មួយ​ចាប់​អារម្មណ៍

Nicklas Bendtner អាច​វិល​មក​កាន់ Premire League វិញ ក្រោយ​ពី​អ្នក​ចាត់​ការ​ក្លឹប Crystal Palace លោក Alan Pardew ​បញ្ជាក់​ថា​លោក​ចង់​បាន​ខ្សែ​ប្រយុទ្ធ​ក្រុម Wolfsburg រូប​នេះ។

 

Bendtner អាច​ត្រលប់​មក​ Premier League ក្រោយ​ក្លឹប​មួយ​ចាប់​អារម្មណ៍

 

កីឡាករ​ជម្រើស​ជាតិ​ដាណឺម៉ាក ដែល​គេ​ចំណាំ​ហៅ​លេង​សើច​ថា Lord Bendtner បាន​ស៊ុត​បញ្ចូល​ទី​តែ​មួយ​គ្រាប់​គត់ តាំង​ពី​ខែ​សីហា​មក ដែល​សរុប​គ្រប់​ពាន​រង្វាន់​ទៅ រូប​គេ​រក​បាន​តែ​៤គ្រាប់​ប៉ុណ្ណោះ​រដូវ​កាល​នេះ។

 

ក្រោយ​​ធ្វើ​មិន​បាន​ល្អ​​នៅ Wolfsburg ក្លឹប​កំពុង​ឡើង​ជើង​របស់​អង់គ្លេស Crystal ក៏​ឆ្លៀត​ឱកាស​នេះ​ដើម្បី​ចាំ​យក​អតីត​កីឡាករ​របស់ Arsenal ដើម្បី​នាំ​មក​កាន់​ Premier League វិញ ខណៈ​កុងត្រា​របស់​គេ​នៅ​សល់​១៨ខែ​ទៀត។

 

Bendtner អាច​ត្រលប់​មក​ Premier League ក្រោយ​ក្លឹប​មួយ​ចាប់​អារម្មណ៍

 

ចាំ​មើល​ទាំង​អស់​គ្នា​ ថា​តើ​ខ្សែ​ប្រយុទ្ធ​វ័យ​២៨ឆ្នាំ នឹង​អាច​មក​កាន់​អង់គ្លេស​វិញ បាន​ឬ​យ៉ាង​ណា?

 

ចុចអាន៖ Everton ទារ Man Utd ​៩១លាន​ដុល្លារ ​បើ​ចង់​បាន Lukaku

 

ប្រភព៖ dailymail