ប្រកាសតែងតាំង ប្រធានមន្ទីរពេទ្យ ប​ង្អែកខេត្តកោះកុង

កោះកុង៖ លោក ហៃ ឡៃស៊ុន ប្រធានស្តីទី នៃមន្ទីរបង្អែកខេត្ត ត្រូវបានរាជរដ្ឋាភិបាល តែងតាំងជាប្រធាន មន្ទីរបង្អែកខេត្ត កាលពីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ ២០១៦ ក្រោមអធិបតីភាព លោក ប៊ុន លើត អភិបាលខេត្តកោះកុង អភិបាលរងខេត្ត ព្រមទាំងមន្រ្តី រាជការជាច្រើនរូប។

ក្នុងឱកាសប្រកាស តែងតាំងនេះ ក៏មានការប្រកាស តែងតាំងអនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យចំនួន ៤៧នាក់ផងដែរ។

ក្នុងពិធីតែងតាំង ប្រគល់ភារកិច្ចថ្មី ជូនមន្ត្រីរាជការ នាពេលនេះ លោក ហៃ ឡៃស៊ុន ប្រធានមន្ទីរ បានប្រសាសន៏ថា លោកខិតខំបំពេញនូវ តួនាទីដ៏សំខាន់នេះ ដែលរាជរដ្ឋាភិបាល បានប្រគល់ជូន ហើយលោកខិតខំឲ្យអស់ ពីកម្លាំងកាយចិត្ត ដើម្បីបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋឲ្យ បានទូលំទូលាយក្នុង ការផ្តល់សេវាជូនប្រជាពលរដ្ឋ ផ្នែកវិស័យសុខាភិបាល ហើយបង្កើតភាពស្និទ្ធស្នាល ជូនប្រជាពលរដ្ឋឲ្យច្រើន។ រក្សាឲ្យបាននូវភាព ផ្ទៃក្នុងឲ្យបានរឹងមាំ ចេះសាមគ្គីគ្នាទើបបង្កើត បានភាពជោគជ័យ។

ក្នុងឱកាសនោះដែរ លោក ប៊ុន លើត អភិបាលខេត្តបាន មានប្រសាសន៍ថាមន្ត្រីដែលទើបទទួល ភារកិច្ចថ្មីនេះត្រូវខិតខំ យកចិត្តទុកដាក់ទៅ លើការងារដែលរាជរដ្ឋាភិបាល បានប្រគល់ភារកិច្ច ជូនបម្រើប្រទេសជាតិ បម្រើប្រជាជន ឲ្យបានទូលំទូលាយ ហើយត្រូវចេះចិត្តទុកដាក់ ទៅលើពួកគាត់ នូវពេលពួកគាត់ជួប នូវបញ្ហាណាមួយ ចេះសាមគ្គីគ្នាស្រលាញ់គ្នា ចេះយោគយល់គ្នា។ ក្នុងនោះលោក អភិបាលខេត្ត សូមឲ្យមន្រ្តីរាជការ ដែលអញ្ជើញមកចូលរួម ជួយធ្វើការផ្សព្វផ្សាយ ផ្នែកថែរក្សាបរិស្ថាន និងគោរពច្បាប់ចរាចរណ៍ ដល់បងប្អូនកូនចៅឲ្យ បានច្រើនផងដើម្បី កាត់បន្ថយគ្រោះថ្នាក់ចរាច៕

ប្រកាសតែងតាំង ប្រធានមន្ទីរពេទ្យ ប​ង្អែកខេត្តកោះកុង

ប្រកាសតែងតាំង ប្រធានមន្ទីរពេទ្យ ប​ង្អែកខេត្តកោះកុង

ប្រកាសតែងតាំង ប្រធានមន្ទីរពេទ្យ ប​ង្អែកខេត្តកោះកុង

ប្រកាសតែងតាំង ប្រធានមន្ទីរពេទ្យ ប​ង្អែកខេត្តកោះកុង