អភិបាលខេត្តប្រគល់ ម៉ូតូចំនួន៤គ្រឿង ជូនលោកគ្រូបង្រៀន នៅតំបន់អារ៉ែង

កោះកុង៖ ដោយមើលឃើញ នូវភាពលំបាក ក្នុងការធ្វើដំណើរ ទៅបង្រៀន សិស្សរបស់លោកគ្រូ ដែលនៅតំបន់ ដាច់ស្រយាល នៅតំបន់អារ៉ែង ស្ថិតស្រុកថ្មបាំង នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ លោក ប៊ុន លើតអភិបាល នៃគណៈអភិបាលខេត្តកោះកុង បានប្រគល់ម៉ូតូចំនួន៤គ្រឿង ដល់ដៃលោកគ្រូទាំង៤នាក់ ដែល លោកគ្រូទាំង៤រូបនេះ ពួលគាត់ត្រូវទទួលភារកិច្ចទៅបង្រៀនសិស្ស នៅតំបន់ដាច់ស្រយាល គឺតំបន់អារ៉ែង ស្រុកថ្មបាំង  ដើម្បីគាត់បានងាយស្រួល ធ្វើដំណើរទៅបង្រៀនសិស្ស ។

ក្រោយពីទទួលបានម៉ូតូហើយ លោកគ្រូទាំង៤រូប បានថ្លែងអំណរគុណដល់លោកអភិបាលខេត្ត ដែលបានយកចិត្ត ទុកដាក់ ទៅលោកគ្រូអ្នកគ្រូដែលនៅតំបន់ដាច់ស្រយាល។

គ្រូបានបន្តថា អំណោយ១នេះ លោកយកទៅប្រើប្រាស់ឲ្យចំគោលដៅ ដែលមានភារកិច្ចលោកគ្រូ ហើយខិតខំ អនុវត្តន៍ទៅតាមតួនាទី របស់ខ្លួនជូនដល់សិស្សានុសិស្សក្នុងបង្រៀនឲ្យអស់ពីសមត្ថភាពនិ ងបង្កើនធនធាន មនុស្ស ដល់គាត់ឲ្យបានច្រើនផ្នែកវិស័យអបរំ៕

អភិបាលខេត្តប្រគល់ ម៉ូតូចំនួន៤គ្រឿង ជូនលោកគ្រូបង្រៀន នៅតំបន់អារ៉ែង

អភិបាលខេត្តប្រគល់ ម៉ូតូចំនួន៤គ្រឿង ជូនលោកគ្រូបង្រៀន នៅតំបន់អារ៉ែង