សម្ដេចតេជោ អំពាវនាវឲ្យបងប្អូន ប្រជាពលរដ្ឋបើកបរ ត្រូវគោរពច្បាប់ គោរពល្បឿន ផ្ទុកទំនិញកុំឲ្យលើសទម្ងន់

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះ បានបង្ហាញពីសកម្មភាព ការធ្វើចរាចរ នៅលើស្ពានអាកាសស្ទឹងមានជ័យ និងបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋបើកបរត្រូវគោរពច្បាប់ គោរពល្បឿន ផ្ទុកទំនិញកុំឲ្យលើសទម្ងន់ ចៀសវាងគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃ។

នៅក្នុងបណ្ដាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុករបស់ សម្ដេច បានសរសេរថា "ស្ពានអាកាសស្ទឹងមានជ័យ ចាប់តាំងពីបានសម្ពោធ ដាក់ឲ្យប្រើប្រាស់ មកគឺបានជួយ សម្រួលដល់ចរាចរ និងការប្រកបអាជីវកម្ម របស់ប្រជាពលរដ្ឋ កាន់តែធូរស្រាលបាន មួយកម្រិតធំ មានផ្លូវ មានស្ពាន កាន់តែច្រើន និងងាយស្រួលធ្វើដំណើរ សូមបងប្អូនប្រជាពលរដ្ឋ បើកបរគោរពច្បាប់ គោរពល្បឿន ផ្ទុកទំនិញកុំអោយលើសទម្ងន់ ចៀសវាងគ្រោះថ្នាក់ ដល់ខ្លួនយើងផង និង អ្នកដទៃផង" ៕

 

ស្ពានអាកាសស្ទឹងមានជ័យ

ស្ពានអាកាសស្ទឹងមានជ័យ ចាប់តាំងពីបានសម្ពោធដាក់អោយប្រើប្រាស់មកគឺបានជួយសម្រួលដល់ចរាចរ និងការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋកាន់តែធូរស្រាលបានមួយកម្រិតធំ។មានផ្លូវ មានស្ពាន កាន់តែច្រើន និងងាយស្រួលធ្វើដំណើរ សូមបងប្អូនប្រជាពលរដ្ឋបើកបរគោរពច្បាប់ គោរពល្បឿន ផ្ទុកទំនិញកុំអោយលើសទម្ងន់ ចៀសវាងគ្រោះថ្នាក់ដល់ខ្លួនយើងផង និង អ្នកដទៃផង ។

Posted by Samdech Hun Sen, Cambodian Prime Minister on Thursday, January 21, 2016

សម្ដេចតេជោ អំពាវនាវឲ្យបងប្អូន ប្រជាពលរដ្ឋបើកបរ ត្រូវគោរពច្បាប់ គោរពល្បឿន ផ្ទុកទំនិញកុំឲ្យលើសទម្ងន់