លោក ទៀ សុខា យកអំណោយ​​ មនុស្សធម៌ ផ្តល់ជូនគ្រួសារ រងគ្រោះដោយអគ្គីភ័យ

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ ប្រធាន ចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តព្រះសីហនុ លោក ទៀ សុខា បានដឹកនាំសមាជិក របស់ខ្លួន នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនជូនប្រជាពលរដ្ឋក្រីក្រ មួយគ្រួសារ ដែលរងគ្រោះដោយអគ្គិភ័យឆេះបំផ្លាញផ្ទះទំាងស្រុង នៅក្នុងភូមិបន្ទាយប្រិយ៍។

ប្រជាពលរដ្ឋដែលបានទទួលអំណោយមនុស្សធម៌ របស់ចលានយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តព្រះសីហនុ នាពេលនេះ ឈ្មោះ ឌុល ការីម មុខរបររត់ម៉ូតូឌុប និងមានប្រពន្ធធ្វើការនៅរោងចក្រ ដែលជាខ្មែរអ៊ីស្លាម បានរងគ្រោះដោយសារអគ្គីភ័យឆាបឆេះបំផ្លាញទាំងស្រុងនូវផ្ទះទំហំ ៤មx៥ម(ធ្វើពីឈើប្រក់ស័ង្កសី)កាលពីយប់ថ្ងៃទី ២០ ខែ មករាឆ្នាំ២០១៦កន្លងមកនេះស្ថិតក្នុងភូមិបន្ទាយប្រិយ៍ ឃុំអណ្តូងថ្មរ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

អំណោយដែលបាននាំយកទៅចែកជូនមានដូចជា៖ អង្ករ ៥០គីឡូ, មី ២កេស, ត្រីខ ២យួ, ទឹកត្រី ២យួ, ទឹកស៊ីអ៊ីវ ២យួ, ប្រេងឆា ២ដប, អំបិល ២គីឡូ, ស្ករស ២គីឡូ, ប៊ីចេង ២កញ្ចប់ ព្រមទាំងថវិកាចំនួន ៨០០,០០០៛ (ប៉ែតសិបម៉ឺនរៀល)ផងដែរ៕