លោក ហង់ ជួនណារ៉ុន ផ្តល់ប្រាក់រង្វាន់ អត្តពលិកប៉េតង និងកាយស័ម្ពន្ធ ជើងឯកអាស៊ី នៅរសៀលនេះ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី ២២ ខែមករា ឆ្នាំ២០១៦នេះ នាក្រសួងអប់រំយុវជន និងកីឡា រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា លោក ហង់ ជួនណារ៉ុន នឹងផ្តល់ប្រាក់រង្វាន់ ជ័យលាភីដល់ កីឡាករ-កីឡាការិនី ការប្រកួតកីឡាប៉េតង ជ្រើសរើសជើងឯកអាស៊ី លើកទី១៩ នៅរាជធានីភ្នំពេញ និងការប្រកួតកីឡា កាយស័ម្ពន្ធជ្រើសរើស ជើងឯកអាស៊ីលើកទី១៥ នៅប្រទេសវៀតណាម។

យោងតាមសេចក្តីប្រកាស របស់ក្រសួងអប់រំយុវជន និងកីឡាបានចែងថា កីឡាករ-កីឡាការិនី និងគ្រូបង្វឹក គ្រូជំនួយ ដែលទទួលបានជ័យលាភី ត្រូវទទួលប្រាក់រង្វាន់ ទៅតាមប្រភេទ និងចំណាត់ថ្នាក់ដែលបាន ចែងក្នុងប្រកាសអន្តរ ក្រសួងលេខ ៧១៦ សហវ ,ប្រក ចុះថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០១៥ ស្តីពីគោលការណ៍ចំណាយ សម្រាប់ការប្រមូលផ្តុំហ្វឹកហាត់ ក្រុមជម្រើសជាតិ និងការប្រកួតលក្ខណៈ អន្តរជាតិផ្លូវការប្រចាំឆ្នាំ។

ចំពោះកីឡាករ-កីឡាការិនី ដែលទទួលបានមេដាយ ក្នុងការប្រកួតរួមមាន មេដាយមាសទទួលបាន ប្រាក់រង្វាន់ចំនួន ១៦.០០០.០០០រៀល, មេដាយប្រាក់ទទួលបាន ប្រាក់រង្វាន់ចំនួន ១៣.០០០.០០០រៀល និងមេដាយសំរិទ្ធទទួល បានប្រាក់រង្វាន់ចំនួន ១១.០០០.០០០រៀល សម្រាប់គ្រូបង្វឹកទទួលបាន ប្រាក់រង្វាន់ដូចកីឡាករ-កីឡាការិនី មេដាយមាស និងគ្រូជំនួយទទួលបាន ប្រាក់រង្វាន់ ៧០ភាគរយ នៃប្រាក់រង្វាន់មេដាយមាស៕

លោក ហង់ ជួនណារ៉ុន ផ្តល់ប្រាក់រង្វាន់ អត្តពលិកប៉េតង និងកាយស័ម្ពន្ធ ជើងឯកអាស៊ី នៅរសៀលនេះ

លោក ហង់ ជួនណារ៉ុន ផ្តល់ប្រាក់រង្វាន់ អត្តពលិកប៉េតង និងកាយស័ម្ពន្ធ ជើងឯកអាស៊ី នៅរសៀលនេះ