បញ្ចុះបឋមសិលា កសាងខ្លោងទ្វារ និងរបង អគារបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តស្វាយរៀងទីតាំងថ្មី

ស្វាយរៀង៖ លោកឧត្តសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង ព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលី បញ្ចុះធម្មសីលា កសាងខ្លោងទ្វារ និងរបង ទីតាំងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តស្វាយរៀងទីតាំងថ្មី ស្ថិតនៅក្នុង ភូមិថ្មី សង្កាត់សង្ឃរ័ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ជាប់ផ្លូវជាតិលេខ១ ដែលមានផ្ទៃដី ទទឹង១០៣ ម៉ែត្រ បណ្ដាល ៣០០ ម៉ែត្រ។

ក្នុងពិធីនេះ ក៏មានចូលរួមមានអភិបាល នៃគណអភិបាល ក្រុងស្វាយរៀង មេបញ្ជាការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យចំណុះ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងស្រុក ចៅសង្កាត់ មេភូមិថ្មី ព្រមទាំងតាជីយាយជី ជាច្រើនបានចូលរួមផងដែរ ។

សូមបញ្ជាក់ថាក្រោមការដឹកនាំ និងគំនិតផ្ដួចផ្ដើម របស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង ជាមេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ស្ដីពីការកសាងអគារអង្គភាព សម្រាប់បម្រើការងារ ឲ្យបានសមរម្យទៅតាមការ រីកចម្រើនរបស់ប្រទេសជាតិ និងដើម្បីងាយស្រួល ក្នុងកិច្ចប្រតិបត្តិការ ជួយអន្តរាគមន៍ ការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ៕