កញ្ចក់​បែក ជា​ប្រផ្នូល​អាក្រក់?


កញ្ចក់​បែក ជា​ប្រផ្នូល​អាក្រក់?

បើ​យោង​តាម​សៀវភៅ​ជំនឿ​និង​ហុងស៊ុយ ចងក្រង​ដោយ​លោក ស៊ឹង ណាំហុង បង្ហាញ​ថា បើ​កញ្ចក់​ធ្លាក់​បែក បង្ហាញ​ថា​ជា​ប្រផ្នូល​មិន​ល្អ។

 

កញ្ចក់​បែក ជា​ប្រផ្នូល​អាក្រក់?រូបតំណាង

 

ជន​បញ្ចឹមប្រទេស​មាន​ជំនឿ​ថា កញ្ចក់​ជា​វត្ថុ​តំណាង​ឱ្យ​ព្រលឹង​វិញ្ញាណ​របស់​មនុស្ស។ បើ​សិនអ្នក​ធ្វើ​ឱ្យ​​កញ្ចក់​ធ្លាក់​បែក​ ​បាន​ន័យ​ថា អ្នក​ធ្វើ​ឱ្យ​វិញ្ញាណ​របស់​អ្នក​ទទួល​នូវ​ការ​ឈឺចាប់ ហើយ​រាសី​នឹង​ធ្លាក់ចុះ​ក្នុង​រយៈ​ពេល​៧​ថ្ងៃ ការងារ​មិន​រីកចម្រើន ព្រម​ទាំង​អាច​នឹង​ជួប​គ្រោះ​ថ្នាក់​ផ្សេងៗ។

 

ដើម្បី​រំដោះ​គ្រោះ​ចង្រៃ​ អ្នក​ត្រូវ​យក​កញ្ចក់​បែក​ ទៅ​កប់​ចោល​ឱ្យ​អស់ ហើយ​អំឡុង​ពេល​ដើរ​ទៅ​កាន់​កន្លែង​កប់ អ្នក​មិន​ត្រូវ​ឈ្ងោក​មើល​កម្ទេច​កញ្ចក់​ជា​ដាច់​ខាត។ អ្នក​​ត្រូវ​កប់​កម្ទេច​កញ្ចក់​នោះ នៅ​កណ្ដាល​អាធ្រាត្រ ព្រោះ​ជា​ពេល​ព្រះចន្ទ​កំពុង​បញ្ចេញ​រស្មី​ភ្លឺ​ថ្លា ដើម្បី​ឱ្យ​ជោគជតារាសី​របស់​អ្នក​ភ្លឺ​ត្រចះត្រចង់​ដូច​ពន្លឺ​ព្រះចន្ទ៕

 

 

១១ ​យ៉ាង​តាម​ជំនឿ​បុរាណ ​ដែល​ស្ត្រី​មិន​គួរ​ធ្វើ មិន​អញ្ចឹង​ទេ

មក​ដឹងឆ្នាំ​កំណើត​ដែល​ជា​គូ​នឹង​ឆ្នាំ​របស់​អ្នក!​

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ