អ្នក​ឈ្នះ​ឆ្នោត​​អាមេរិក​​ជិត​កន្លះ​លាន​​ដុល្លារ ​ត្រូវ​​ចោរ​​ប្លន់​​សម្លាប់​​យប់​​មិញ

អ្នក​ឈ្នះ​ឆ្នោត​​អាមេរិក​​ជិត​កន្លះ​លាន​​ដុល្លារ ​ត្រូវ​​ចោរ​​ប្លន់​​សម្លាប់​​យប់​​មិញ

​បុរស​រស់​នៅ​រដ្ឋ Georgia សហរដ្ឋ​អាមេរិក​ម្នាក់ ដែល​​ទើប​បាន​ឈ្នះ​ឆ្នោត​នូវ​ទឹក​ប្រាក់​​ ជិត​កន្លះ​លាន​​ដុល្លារ​​ ត្រូវ​បាន​ក្រុម​ចោរ​ប្លន់​បាញ់​សម្លាប់​​​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។

 

អ្នក​ឈ្នះ​ឆ្នោត​​អាមេរិក​​ជិត​កន្លះ​លាន​​ដុល្លារ ​ត្រូវ​​ចោរ​​ប្លន់​​សម្លាប់​​យប់​​មិញ

ជនរងគ្រោះ​មាន​ឈ្មោះ Craigory Burchm,Jr. អាយុ ២០​ឆ្នាំ​​ ត្រូវ​បាន​ប៉ូលិស​​ប្រទះ​ឃើញ​​ស្លាប់​ក្នុង​ផ្ទះ​ នៅ​ទីក្រុង Fitzgerald ​ដែល​លោក​​បាន​លេង​ឆ្នោត​ឈ្មោះ Georgia Fantasy 5 jackpot និង​ឈ្នះ​​ប្រាក់​ចំនួន ៤៣៤ ២៧២ដុល្លារ​​​កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ ២០១៥​កន្លង​ទៅ។

 

​ជន​រងគ្រោះ​​​ធ្លាប់​និយាយ​ប្រាប់​សារព័ត៌មាន​ ក្រោយ​ឈ្នះ​ឆ្នោត​​ថា៖ “ភ្នែក​ និង​ដៃ​​ខាង​ស្ដាំ​របស់​ខ្លួន​​ចេះ​តែ​ញាក់​​មុន​ឈ្នះ​ឆ្នោត​ ២​សប្ដាហ៍”។

 

​​អាជ្ញាធរ​ប្រចាំ​តំបន់ ​ប្រាប់​ថា​​ពេល​កើត​ហេតុ​​​ ជន​រងគ្រោះ​​​បាន​កំពុង​ស្នាក់​នៅ​ជា​មួយ​មិត្ត​ស្រី ​ហើយ​នាងក៏​​បាន​ចូល​ជួយ​ដែរ​ តែ​ជួយ​មិន​បាន។ ភ្លាម​ៗ​ក្រោយ​កើត​ហេតុ​អាជ្ញាធរ​មិន​ទាន់​បាន​ធ្វើ​អធិប្បាយ​លម្អិត​ ​និង​កំណត់​មុខ​សញ្ញា​ជន​សង្ស័យ​បាន​នៅ​ឡើយ​ទេ៕

 

អ្នក​ឈ្នះ​ឆ្នោត​​អាមេរិក​​ជិត​កន្លះ​លាន​​ដុល្លារ ​ត្រូវ​​ចោរ​​ប្លន់​​សម្លាប់​​យប់​​មិញ

 

អ្នក​ឈ្នះ​ឆ្នោត​​អាមេរិក​​ជិត​កន្លះ​លាន​​ដុល្លារ ​ត្រូវ​​ចោរ​​ប្លន់​​សម្លាប់​​យប់​​មិញ

 

 

ចុចអាន៖ ខុស​តែ​មួយ​ខ្ទង់ ខ្មែរ​ម្នាក់​វិះ​ឈ្នះ​ឆ្នោត​ជិត ៣៤​ម៉ឺន​ដុល្លារ

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Huffingtonpost