ទំនេរៗដាក់លបក៏បាន ៣-៤ម៉ឺនដែរ ក្នុង១យប់


ទំនេរៗដាក់លបក៏បាន ៣-៤ម៉ឺនដែរ ក្នុង១យប់

ទំនេរៗដាក់លបក៏បាន ៣-៤ម៉ឺនដែរ ក្នុង១យប់

 

ក្រោយ​ពី​ទំនេរ​ដៃ​ជើង​ពី​ការ​ធ្វើស្រែ កសិករ​ខ្លះ​ដាំបន្លែ ដើម្បី​ដោះ​ស្រាយ​ជីវភាព។ ក្រៅពី​នេះ នៅ​មាន​វិធីមួយ​ដែល​អាច​ឲ្យ​កសិករ​រក​ប្រាក់​ចំណូល​បន្ថែម​បាន ឬ​អាច​មាន​ម្ហូប (សាច់) សម្រាប់​បរិភោគ​ក្នុង​គ្រួសារ មិន​បាច់​ទិញ​សាច់ជ្រូក​ពីផ្សារ នោះ​គឺការ​ដាក់​លប​កង្កែប។​ តើ​ប្រិយមិត្ត​របស់ Sabay ណា​ខ្លះ​ស្គាល់​លបទេ?

 
ទំនេរៗដាក់លបក៏បាន ៣-៤ម៉ឺនដែរ ក្នុង១យប់

 

 

សូវ ធី ជាឈ្មោះ​កសិករ​ម្នាក់​នៅ​ស្រុកឈូក បាន​ចំណាយ​ពេល​ប្រហែល​ជា កន្លះ​ម៉ោង​ដើម្បី​ដាក់​លប​ចំនួន ២០ ក្នុង​ស្រែ​ក្បែរៗ​ផ្ទះ​នៅ​ពេល​ក្បាល​ព្រលប់។ ដោយ​ចំណាយ​ប្រាក់តែ ១.០០០រៀល ដើម្បី​ទិញ​អាចម៍​ត្រីពីផ្សារ ទុក​ធ្វើនុយ។​

 

ធី បាន​ប្រាប់ថា ការ​ដាក់​លបនេះ​គាត់​អាច​រក​កង្កែប​បាន​ប្រហែល​ពី ២ – ៤ គីឡូក្នុងពេល១យប់ ។ ថ្ងៃណា​អត់​ម្ហូប គាត់ទុក​កង្កែប​ខ្លះ​ធ្វើម្ហូប សល់​ប៉ុន្មាន​យក​ទៅលក់ ឯថ្ងៃខ្លះ​ទៀត​គាត់​យកវា​ទៅលក់​ទាំងអស់​តែម្តង។ កង្កែប ១គីឡូ កសិករ​ខាង​លើអាច​លក់​បានពី ១២.០០០៛ ទៅ ១៥.០០០៛។

 

កសិករ​ខាង​លើ បាននិយាយ​ថា ការ​ដាក់លបនេះ បាន​កង្កែប​រាល់តែថ្ងៃ គ្រាន់តែ​ថ្ងៃ​ខ្លះ​បានតិច ថ្ងៃខ្លះ​បានច្រើន។ បើទោះជាថ្ងៃខ្លះ​រក​មិនបានច្រើន​យកទៅលក់ ក៏អាច​មានម្ហូប មិន​បាច់ទិញ​អស់លុយដែរ។ “ជីវិត​អ្នក​ស្រែ​មិន​មាន តែ​ក៏​មិន​ស្លាប់ ដរាប​ណា​យើង​​មិន​ទុក​ខ្លួន​ឲ្យ​ទំនេរ​ឥតប្រយោជន៍”៕

 
ទំនេរៗដាក់លបក៏បាន ៣-៤ម៉ឺនដែរ ក្នុង១យប់

 
ទំនេរៗដាក់លបក៏បាន ៣-៤ម៉ឺនដែរ ក្នុង១យប់

 

មិត្ត​របស់ Sabay ណាខ្លះ​ធ្លាប់​ហូបកង្កែប​ ឬ​ធ្លាប់​ដាក់លប?

 

អត្ថបទ៖​ឡុច គីមសាយ

 

មាន​អត្ថបទ​ថ្មី និង ប្លែកៗ​​ កើត​មាន​គ្រប់​ទីកន្លែង​ ប្រិយ​មិត្ត​ចង់រាយការណ៍ ឬ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទំនាក់ទំនង​តាម៖

 

-លេខ​ទូរសព្ទ៖ ​099 588 880

-អ៊ីមែល៖​ [email protected]

 

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បាន​សូម​ចុច​ត្រង់​នេះ!