​Apple ​អាច​នឹង​បញ្ចេញរថយន្ត​របស់​ខ្លួន​នា​ឆ្នាំ​ ​២០២០​

​Apple ​អាច​នឹង​បញ្ចេញរថយន្ត​របស់​ខ្លួន​នា​ឆ្នាំ​ ​២០២០​

​ធ្លាប់​មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ទាក់​ទង​នឹង​វត្តមាន​នៃ​​​រថយន្ត​របស់​ក្រុមហ៊ុន​ ​Apple​ ​។​ តែ​សម្រាប់​លើក​នេះ​ប្រហែល​ជា​ការ​ពិត​មែន​ហើយ​ បើ​យោង​ទៅ​តាម​អ្វី​ដែល​លោក​ Elon Musk ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Tesla Motor បាន​ប្រាប់​ទៅ​កាន់​សារព័ត៌មាន​ BBC។​

 

​Apple ​អាច​នឹង​បញ្ចេញរថយន្ត​របស់​ខ្លួន​នា​ឆ្នាំ​ ​២០២០​

 

លោក Elon ​បាន​​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​ Apple ​ពិត​ជា​កំពុង​ផលិត​នូវ​រថយន្ត​ដែល​ប្រើ​ថាមពល​អគ្គិសនី​ ព្រោះ​ថា​​​ Apple បាន​ជ្រើសរើស​យក​អ្នក​ជំនាញ​ផ្នែក​រថយន្ត​ និង​វិស្វករ​ផ្នែក​ថាមពល​អគ្គិសនី​ប្រមាណ​មួយ​ពាន់​អ្នក​ឲ្យ​ទៅ​ធ្វើ​ការ​ក្នុង​គម្រោង​មួយ​ដែល​គេ​ហៅ​ថា​ ​Titan​ ​។​ ក្នុង​នោះ​អ្វី​ដែល​ធ្វើ​ឲ្យ​ Elon Musk ​កាន់​តែ​ជឿ​ច្បាស់​ថា​ Apple ​កំពុង​ផលិត​រថយន្ត​នោះ ​គឺ​នៅ​ពេល​លោក​ Jamie Carlson ដែល​វិស្វករ​ជាន់​ខ្ពស់​របស់​ខ្លួន​​ បាន​ចាក​ចេញ​ពី​ ​Tesla​ ​ហើយ​ទៅ​ធ្វើ​ការ​ឲ្យ​ ​Apple​ ​។​

 

​លើស​ពី​នេះ​គេ​អាច​សន្និដ្ឋាន​ថា​រថយន្ត​របស់​ ​Apple​ អាច​ជា​រថយន្ត​ដែល​មាន​បច្ចេកវិទ្យា​ខ្ពស់​ជាង​គេ​ បើ​ធៀប​ទីផ្សារ​រថយន្ត​បច្ចុប្បន្ន​៕
 

 

​Apple ​អាច​នឹង​បញ្ចេញរថយន្ត​របស់​ខ្លួន​នា​ឆ្នាំ​ ​២០២០​

 

​Apple ​អាច​នឹង​បញ្ចេញរថយន្ត​របស់​ខ្លួន​នា​ឆ្នាំ​ ​២០២០​

 

ប្រែ​សម្រួល​៖​ រដ្ឋ
​ប្រភព៖ dailymail