ផ្ទុះគ្រាប់បែក នៅជិតតំបន់ប្រាសាទ ពីរ៉ាមីត បណ្តាលឲ្យមនុស្ស ១០នាក់ស្លាប់

គែរ៖ គ្រាប់បែកមួយគ្រាប់បានផ្ទុះ កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ ២០១៦ នៅ ខេត្តជីសា ក្បែររដ្ឋធានី គែរ របស់ប្រទេសអេហ្ស៊ីប ដែលស្ថិតនៅក្បែរតំបន់ប្រាសាទពីរ៉ាមីត ដ៏ល្បីល្បាញនៅលើ សកលលោក បានឆក់យកជីវិតប៉ូលិស ៧នាក់ និង ជនស៊ីវិល ៣នាក់។ នេះបើតាមការផ្សាយរបស់ស៊ិនហួ នៅថ្ងៃសុក្រ។

កងកម្លាំងសន្តិសុខរបស់អេហ្ស៊ីប ដែលបានបញ្ជូនទៅកាន់ទីតាំង ដែលបានទទួលរងការវាយ ប្រហារនោះ បានហៅវាថា ជាអំពើភេរវកម្មសុទ្ធសាធ ដែលបង្កឡើងដោយ ពួកភេរវករ ជា បណ្តាញនៃក្រុម ISIS ដែលកំពុងលាក់ខ្លួនក្នុងស្រុក ម៉ារីយ៉ូតយ៉ា ក្នុងខេត្តជីសា ផ្ទាល់តែម្តង។ មុនពេលកើតហេតុ ប៉ូលិសបាន រកឃើញគ្រាប់បែកមួយគ្រាប់ ហើយបានព្យាយាមយកវាចេញ ជាបន្ទាន់ពីអគារលំនៅដ្ឋានរួមមួយរបស់ប្រជាជន ប៉ុន្តែវាក៏បានផ្ទុះឡើងក្នុងពេលនោះតែម្តង។

ក្រៅពីមនុស្សស្លាប់ទាំង ១០នាក់នោះ មនុស្ស ១៣នាក់ផ្សេងទៀតក៏បានទទួលរងរបួស ផងដែរ។ ក្រសួង មហាផ្ទៃអេហ្ស៊ីប បាននិយាយថា កងកម្លាំងរដ្ឋាភិបាលបានសម្រុកចូលទៅ ក្នុងអគារលំនៅដ្ឋានរបស់ប្រជាជន បន្ទាប់ពីបានទទួលព័ត៌មានថា ពួកភេរវករបានលួចបង្កៃ គ្រាប់បែកនៅក្នុងនោះ បំណងបង្កសោកនាដកម្ម យ៉ាងធំក្នុងតំបន់។

គួរបញ្ជាក់ថា នេះជាឥទ្ធិពលនៃការប្រឆាំងរដ្ឋាភិបាលពីសំណាក់ ពួកភេរវករនៃតំបន់ឧបទ្វីប ស៊ីណៃ ដែលកន្លង មក បាននាំឲ្យជនស៊ីវិល និង កម្លាំងកម្លាំងអេហ្ស៊ីប រាប់រយនាក់ទៅ ហើយ បាត់បង់ជីវិត ក្នុងការវាយប្រហារនានា ជាពិសេសការបំផ្ទុះគ្រាប់បែក។ ក្រុមនេះ កន្លងមក បានប្រកាសខ្លួនឯងថា ជាអ្នកស្មោះស្ម័គ្រទៅនឹងក្រុម រដ្ឋអ៊ីស្លាម ISIS៕

ផ្ទុះគ្រាប់បែក នៅជិតតំបន់ប្រាសាទ ពីរ៉ាមីត បណ្តាលឲ្យមនុស្ស ១០នាក់ស្លាប់

ផ្ទុះគ្រាប់បែក នៅជិតតំបន់ប្រាសាទ ពីរ៉ាមីត បណ្តាលឲ្យមនុស្ស ១០នាក់ស្លាប់

ផ្ទុះគ្រាប់បែក នៅជិតតំបន់ប្រាសាទ ពីរ៉ាមីត បណ្តាលឲ្យមនុស្ស ១០នាក់ស្លាប់