អង្គការ NASA បង្ហាញរូបភាពព្យុះ ព្រិល ចូណាស់ ដែលកំពុងគ្រប ដណ្តប់អាមេរិក

វ៉ាស៊ីនតោន៖ ប្រជាជនអាមេរិក ដែលរស់នៅតាមបណ្តារដ្ឋ អាកាន់សាស់ ឆ្ពោះទៅកាន់រដ្ឋ វើជីនីញ៉ា បាន និង កំពុងទទួលរងសម្ពាធយ៉ាងខ្លាំង ពីព្យុះព្រិលចូណាស់ ដែលកំពុងមាន ឥទ្ធិពលខ្លាំង ដែលគេរំពឹងថា នឹងអូស បន្លាយដល់ថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ស្របពេលដែល ទីភ្នាក់ងារអវកាស NASA ក៏កំពុងតាមដានចលនា ព្យុះនេះពីទីអវកាសផងដែរ។

យោងតាមវែបសាយរបស់ NASA បានចេញផ្សាយថា “ព្យុះព្រិលនេះ កំពុងគ្របដណ្តប់ខ្លាំង ទៅលើបណ្តារដ្ឋអា មេរិក ភាគខាងជើង ចុះមកដល់ភាគកណ្តាល ដែលជាប់នឹងខ្សែបន្ទាត់ ភាគកណ្តាលនៃមហាសមុទ្រអាត្លង់ទិក។ វានឹងបន្តមានឥទ្ធិពលខ្លាំងចាប់ពីថ្ងៃសុក្រ រហូត មកដល់ថ្ងៃសៅរ៍ សប្តាហ៍នេះ។”

រូបភាពដែលគេទទួលបាន ពីផ្កាយរណបរបស់អង្គការ NASA នោះ បានបង្ហាញពីបណ្តារដ្ឋ ស្ទើរពាក់កណ្តាល របស់អាមេរិក បានកក ក្លាយជាវាលព្រិល ហើយស្ថានភាពបែបនេះ វាមិន អាចឲ្យប្រជាពលរដ្ឋរាប់លាននាក់ ធ្វើដំណើរទៅណាមកណា បាននោះឡើយ។ អាកាសធាតុ អាចនឹងប្រសើរជាងនេះ បន្តិច នៅសប្តាហ៍ក្រោយ ស្របពេលដែលព្យុះព្រិលត្រូវបាន រដ្ឋបាល អាមេរិក ប៉ាន់ប្រមាណថា កំពុងបង្កឲ្យមនុស្សជាង ៥០លាននាក់ រស់នៅដោយលំបាក៕

អង្គការ NASA បង្ហាញរូបភាពព្យុះ ព្រិល ចូណាស់ ដែលកំពុងគ្រប ដណ្តប់អាមេរិក

អង្គការ NASA បង្ហាញរូបភាពព្យុះ ព្រិល ចូណាស់ ដែលកំពុងគ្រប ដណ្តប់អាមេរិក