មនុស្រីមាន​រាង​កាយ​បែបណា ទើប​មិន​ងាយកើត​ជំងឺទឹកនោមផ្អែម!

ជំងឺទឹកនោមផ្អែម ជាជំងឺ​ដ៏មានគ្រោះថ្នាក់មួយ ដែលកើតឡើង​ចំពោះមនុស្ស​រាប់លាននាក់ នៅ​លើពិភពលោក។ មកដល់​បច្ចុប្បន្ននេះ ការស្រាវជ្រាវ​ដ៏អស្ចារ្យមួយ​ត្រូវបាន​ធ្វើឡើង ដើម្បី​រកពីវិធីសាស្ត្រ​ការពារ និងព្យាបាល​ជំងឺទឹកនោមផ្អែម។ ការសិក្សា​មួយនេះបានអះអាងថា ទម្រង់ខ្លួនមនុស្ស​ទាក់ទងនឹង​ប្រភេទ​ជំងឺទឹកនោមផ្អែម។
 
មនុស្រីមាន​រាង​កាយ​បែបណា ទើប​មិន​ងាយកើត​ជំងឺទឹកនោមផ្អែម!
ទម្រង់​ខ្លួនរាងផ្លែប័រ
មនុស្ស ដែលមានត្រគាក, ភ្លៅ​ធំ, ​ចង្កេះ, ​ដើមទ្រូងតូច អាចគេចផុតពីជំងឺទឹកនោមផ្អែមបាន។ យោងតាមការស្រាវជ្រាវ​មួយរបស់វេជ្ជបណ្ឌិត Kerrin Small មក​ពីសាកលវិទ្យាល័យ King បានឲ្យ​ដឹងថា ទម្រង់ខ្លួន​រាងផ្លែប័រ​ពីកំណើតក៏​អាចគេចផុត​ពីជំងឺទឹកនោម​ផ្អែមទាំង ២ប្រភេទផងដែរ។ ទោះបីជាយ៉ាងណា​ក៏ដោយ ទាំងបុរស និង​ស្ត្រីអាច​ទទួល​ហ្សែនខុស​គ្នាពីម្តាយ ធ្វើឲ្យ​អត្រាគ្រោះថ្នាក់​តិចនៃជំងឺទឹកនោមផ្អែម​កើតមាន​ចំពោះស្ត្រី។ បុរសអាច​ទទួលបាន​អត្ថប្រយោជន៏​មួយចំនួន​ពីហ្សែន KLF14។ ស្ត្រីដែល​ទទួល​តំណរពូជហ្សែន​ពីម្តាយមិនងាយ​នឹង​កើតជំងឺ​ទឹកនោមផ្អែម​ឡើយ។
ទម្រង់ខ្លួន​រាងផ្លែប៉ោម
ខ្លួនប្រាណដែលសម្បូរ​ជាតិខ្លាញ់​នៅជុំវិញចង្កេះ មិនមែន​នៅត្រង់​ដើមទ្រូង ឬក៏ភ្លៅ ជា​មនុស្ស​សំណាងមិនល្អ ទាំងបុរស ព្រោះងាយ​នឹងកើតជំងឺទឹកនោមផ្អែ។
ស្ត្រីប្រហែល​ជា ៨៥% ដែលកើត​ជំងឺទឹកនោមផ្អែម មាន​ទម្រង់ខ្លួនរាង​ផ្លែប៉ោម។ ទម្រង់ខ្លួនរាងផ្លែប៉ោម​ងាយនឹងកើតជំងឺទឹកនោមផ្អែមទាំង ២ប្រភេទ ព្រោះ​ប្រភេទខ្លាញ់ ដែលផ្ទុក​នៅក្នុងពោះ​សកម្មនឹងការរំលាយ​អាហារ​ជាងខ្លាញ់​ដែលផ្ទុក​ត្រង់ត្រគាក។ ជាតិខ្លាញ់​ក្នុងពោះបាន​បញ្ចេញអាស៊ីតខ្លាញ់​ចូលទៅក្នុង​សរសៃឈាម ដែល​ធ្វើឲ្យ​អត្រាគ្រោះថ្នាក់​ទាំងជំងឺ​បេះដូង និងទឹកនោម​ផ្អែមមាន​ការកើន​ឡើង។ ទម្រង់ខ្លួនរាង​ផ្លែប៉ោមនេះក៏អាច​ងាយនឹង​អន់ថយ​អាំងស៊ុយលីន ដូច្នេះធ្វើឲ្យ​កម្រិត​ជាតិស្ករ​ក្នុងឈាម​អាចនឹង​កើនឡើង​ខ្ពស់។
ទោះបីជាមនុស្សមិន​អាចកែប្រែនឹង​ការទទួលហ្សែន​របស់ពួកគេ​បានមែន តែវា​នៅតែអាច​ជួយឲ្យ​មនុស្ស​បានយល់​ពីតួនាទី​របស់ហ្សែន។ ហ្សែន​ដែល​ធ្វើឲ្យ​ទម្រង់​ខ្លួនរាង​ផ្លែប៉ោម​អាច​បង្ហាញ​ពីសញ្ញា​នៃការកើត​ជំងឺទឹកនោមផ្អែម។ សញ្ញាព្រមាននេះ​អាចឲ្យ​មនុស្សប្រើ​វិធានការណ៏​ការពារ មុនពេល​បញ្ហាកើតឡើង។ អ្នកដែល​មានប្រភេទ​រាងកាយបែប​នេះ អាច​ការពារ​ខ្លួនបាន​ដោយការ​ធ្វើលំហាត់ប្រាណ​ឲ្យបាន​ទៀងទាត់, រក្សាទម្ងន់​ឲ្យបានឋិតថេរ និងទទួលទាន​អាហារ​ឲ្យបានល្អ៕
ដោយ៖ ដារ៉ា

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • មនុស្រីមាន​រាង​កាយ​បែបណា ទើប​មិន​ងាយកើត​ជំងឺទឹកនោមផ្អែម!