ខ្សែបន្ទាត់នៅលើ​បាតដៃទាំង ៤ នេះ អាចទាយដឹងអ្វីខ្លះពីខ្លួនរបស់អ្នក?

តើ​អ្នក​ជឿទេ ការ​មើល​ខ្សែបាតដៃអាចដឹងពី​ជោគ​វាសនា​របស់អ្នក​ទៅថ្ងៃអនាគត? មាន​មនុស្សជាច្រើន​ណា​ស់ដែលជឿ ហើយ​រត់រកគ្រូទាយ ដើម្បី​មើលពី​ការរកស៊ី, គូព្រេង,​ដំណើរ​ជីវិតទៅថ្ងៃមុខ​ ល្អ ឬអាក្រក់។ ប៉ុន្តែ អ្នកអាច​អាន​អត្ថបទ​ខាងក្រោម​នេះបាន ដើម្បី​ស្វែងយល់​ពីចំណេះដឹងបន្តិចបន្តួចទាក់ទងទៅនឹងខ្សែបាតដៃ។
 
ខ្សែបន្ទាត់នៅលើ​បាតដៃទាំង ៤ នេះ អាចទាយដឹងអ្វីខ្លះពីខ្លួនរបស់អ្នក?
១. ខ្សែជីវិត
ខ្សែមួយនេះ​ស្ថិតនៅ​ចន្លោះរវាង ចង្អុលដៃ និងមេដៃ អូស​រាងជាខ្សែកោង​ឆ្ពោះទៅបញ្ចប់នៅកដៃ។ អ្នកដែលមាន​ខ្សែបន្ទាត់វែង ហើយ​ចាក់ចូលជ្រៅ បង្ហាញ​ថា អ្នក​នោះ​ច្បាស់ជា​មាន​អនាគ់តភ្លឺស្វាង និងការរស់នៅ​មាន​សេចក្តីសុខបំផុត ទាំង​ផ្លូវកាយ និងផ្លូវចិត្ត។
២. ខ្សែបេះដូង
ជា​ខ្សែបន្ទាត់ដែលស្ថិតនៅ​ខាងលើគេបង្អស់។ ប្រសិន​បើ​ខ្សែ​មួយនេះ​កោង មាន​ន័យថា អ្នក​ជាមនុស្សដែលមាន​មនោសញ្ចេតនាខ្ពស់ (ចូលចិត្តស៊ីអារម្មណ៍) តែប្រសិន​បើ​ខ្សែខាងលើ​នេះ​ត្រង់​ស្មើវិញ បង្ហាញថា អ្នក​ជាមនុស្សម្នាក់ដែលគ្មាន​កង្វល់ និងគ្មាន​ខ្វល់​ជាមួយនឹងអ្នកដទៃសោះ (ធ្វើអ្វីតាម​តែចិត្ត​ឯងមិន​ខ្លាចចិត្តអ្នកដទៃ)។
៣. ខ្សែក្បាល
ខ្សែមួយនេះស្ថិតនៅ​ន្លោះ​រវាងមេដៃ និង​ង្អុលដៃ ស្របជាមួយនឹងខ្សែជីវិតដែរ ប៉ុន្តែ​វា​ស្ថិត​នៅពីលើ។ អ្នក​ដែលមាន​ខ្សែបន្ទាត់វែង ជា​មនុស្សដែលមាន​ការច្នៃប្រឌិតខ្ពស់ និងមាន​ភាព​ឆ្លាតវៃ។ តែប្រសិនបើអ្នក​មាន​ខ្សែបន្ទាត់ខ្លីវិញ មាន​ន័យថា អ្នកជាមនុស្សម្នាក់ដែល​មិន​ចេះគិតច្រើនពេល​ដែលសម្រេចចិត្ត​ ឬ​ធ្វើអ្វីមួយឡើយ។
៤. ខ្សែសុខភាព
ប្រសិន​បើខ្សែសុខភាពរបស់អ្នក​មាន​មូលដ្ឋាន​ពី​ម្រាម​កណ្តោល ហើយ​បញ្ចប់ទៅកាន់កដៃ វា​អាចបង្ហាញថា​អ្នកពិតជា​មាន​​សុខភាព​ល្អ។ តែប្រសិន​បើ​មាន​បន្ទាត់តូចៗជា​ច្រើន​អូស​កាត់​ពីលើវា មាន​ន័យថា អ្នកជាមនុស្សដែលមាន​ឧបសគ្គច្រើនក្នុងការ​សម្រេច​ផែនការ​របស់ខ្លួននៅក្នុង​ជីវិត៕
ដោយ៖ Seng hong

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ខ្សែបន្ទាត់នៅលើ​បាតដៃទាំង ៤ នេះ អាចទាយដឹងអ្វីខ្លះពីខ្លួនរបស់អ្នក?