ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

អាហ្វ្រិក​ខាងត្បូង ៖ ចិន​មិន​បាន​ប្រឈម​មុខ​នឹង​វិបត្តិ​ហិរញ្ញវត្ថុ​ឡើយ ប៉ុន្តែ​គ្រាន់តែ​មានការ​ប្រែប្រួល​លើ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ប៉ុណ្ណោះ ។ នេះ​បើ​តាម​ប្រសាសន៍​របស់​អ្នកជំនាញ​ជនជាតិ​ចិន​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ​កន្លង​មក ។

អនុប្រធាន​គណៈកម្មាធិការ​វិទ្យាសាស្ត្រ​សង្គម​នៃ​ក្រសួង​អប់រំ​ចិន លោក Gu Hailiang បាន​ថ្លែង​ក្នុង​សុន្ទរកថា ស្តី​ពី​សេដ្ឋកិច្ច​ចិន​ធ្លាក់​ចុះ​ក្រោម​កិច្ច​សន្ទនា​រវាង​ចិន​-​អាហ្វ្រិក ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​ទីក្រុង PRETORIA  អា​ហ្រិ្វ​ក​ខាងត្បូង​ថា ៖ « ចិន​មាន​កំណើន​ទីផ្សារ​សកល​យឺត​ពិតមែន ហើយ​ចិន​ក៏​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​បណ្តា​ប្រទេស​ដែល​កំពុង​ជួប​ឧបសគ្គ និង​ហានិភ័យ​នៃ​កំណើនសេដ្ឋកិច្ច​ធ្លាក់​ចុះ​នេះ​ដែរ​។ ទោះជា​យ៉ាងណា ទន្ទឹម​នឹង​កំណើនសេដ្ឋកិច្ច​ចុះ​ខ្សោយ​នេះ ចិន​អាច​សម្រួល​រចនាសម្ព័ន្ធ​ឧស្សាហកម្ម​ដោយ​កែប្រែ​តម្រូវការ​ទៅ​ជា​ការ​ផ្គត់ផ្គង់​វិញ » ។

លោក​បន្ត​ថា ៖ « សេដ្ឋកិច្ច គឺ​ស្ថិត​នៅ​ក្នុងអំឡុងពេល​កែតម្រូវ បន្ទាប់​ពី​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ប៉ុន្តែ​បច្ចុប្បន្ន សេ​ដ្ខ​កិច្ច​ចិន​កំពុង​តែ​រើប​ឡើង​វិញ​បន្តិច​ម្តង​ៗ​ហើយ ។ ជាមួយ​គ្នា​នេះ​ដែរ ការ​ធ្លាក់​ចុះ​នៃ​កំណើនសេដ្ឋកិច្ច​ចិន គឺ​វា​មិន​ស្មើនឹង​ការ​វិនិយោគ​នូវ​ការ​កាត់​បន្ថយ​ការ​វិនិយោគ​ក្រៅប្រទេស​ដូច​ជា ការ​វិនិយោគ​នៅ​អា​ហ្រិ្វ​ក​ខាងត្បូង និង​ប្រទេស​ផ្សេង​ទៀត​នៅ​ជុំវិញ​ពិភពលោក​ឡើយ ។ ជាង​នេះ​ទៀត ទោះបីជា​ចិន​កំពុង​តែ​ជួប​ប្រទះ​នូវ​សម្ពាធ​សេដ្ឋកិច្ច​ខ្សោយ​ដូច​ប្រទេស​ដទៃ​ទៀត​ក្តី ប៉ុន្តែ​ចិន​បាន​រក្សា​ជំហរ​រឹង​មាំ និង​គ្រប់គ្រង​ស្ថានភាព​បាន​ល្អ​ទៀត​ផង » ។

លោក Gu Hailiang សង្កត់ធ្ងន់​ថា ៖ « កំណើនសេដ្ឋកិច្ច​ដើរ​យឺត​នេះ មិន​គួរ​ណាយ​កមក​បកស្រាយ​ខុស ហើយ​ក៏​មិន​ទាន់​ដល់​ពេល​ប្រកាស​អាសន្ន​ថា ចិន​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​នៅឡើយ​ទេ ។ ពាណិជ្ជកម្ម​ចិន​ដែល​មាន​ដៃគូ​ជាមួយ​ប្រទេស​ជា​ច្រើន​ជុំវិញ​ពិភពលោក នឹង​គ្មាន​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ប្រទេស​ទាំងនោះ​ឡើយ ។

ទំនាក់ទំនង​ទ្វេភាគី​រវាង​ចិន និង​អាហ្វ្រិក​ខាងត្បូង ព្រមទាំង​បណ្តា​ប្រទេស​ផ្សេង​ទៀត គឺ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដែល​មាន​លំនឹង​នៅឡើយ​ទេ » ។

លោក​បន្ថែម​ថា ៖ « ការ​ធ្លាក់​ថ្លៃ​នៃ​ទំនិញប្រើប្រាស់ នឹង​ធ្វើ​ឲ្យ​ចិន​ពិនិត្យ​ឡើង​វិញ​នូវ​ទំនិញ​ណា​ដែល​គួរ​ទិញ និង​មិន​គួរ​ទិញ ។ ប្រទេស​ចិន​នឹង​មិន​កាត់​បន្ថយ​ការ​វិនិយោគ​របស់​ខ្លួន​ទៅ​លើ​អាហ្វ្រិក​ខាងត្បូង និង​បណ្តា​ប្រទេស​ជា​ដៃគូ​សកល​ឡើយ » ៕