ធ្លាយថា Foxconn ចំណាយ ៥.១ ពាន់លានដុល្លារ អាម៉េរិកទិញយក Sharp

បច្ចេកវិទ្យា៖ ក្រុមហ៊ុន Sharp ដែលកំពុងតស៊ូ ជាច្រើនឆ្នាំក្នុងការផលិត គ្រឿងអេឡិចត្រូនិក ឥឡូវកំពុងជជែកពិភាក្សា ពីសង្គ្រាមដេញថ្លៃ ខណៈដែលក្រុមហ៊ុននេះ កំពុងមានជំងឺសេដ្ឋកិច្ច។

វាជារឿងគួរឲ្យចាប់អារម្មណ៍ ក្រោយក្រុមហ៊ុន Foxconn នឹងដាក់កញ្ចប់ទឹកប្រាក់ ៥.១ពាន់លានដុល្លារ ដេញថ្លៃយកក្រុមហ៊ុន Sharp ស្ថិតនៅក្នុងប្រទេសជប៉ុន ។

ក្រុមហ៊ុន Sharp គឺជាក្រុមហ៊ុនមួយ ធ្វើការផ្គត់ផ្គង់ដ៏ធំទៅ លើអេក្រង់របស់ក្រុមហ៊ុន Apple ។

បញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៣ Samsung ក៏បានស្នើសុំវិនិយោគ ក្រុមហ៊ុនមួយនេះ ក្នុងទឹកប្រាក់ ១១១លានដុល្លារ ដោយចង់ទិញភាគហ៊ុន ៣ភាគរយពីក្រុមហ៊ុន Sharp ។ ប៉ុន្តែជាមួយនឹងសង្គ្រាម ដេញថ្លៃលើកនេះ ខាង Samsung មិនមានឈ្មោះ ក្នុងបញ្ចីឡើយ៕

ធ្លាយថា Foxconn ចំណាយ ៥.១ ពាន់លានដុល្លារ អាម៉េរិកទិញយក Sharp