Wenger ​ថា​ Chelsea អស់​គីឡូ​ប្រជែង​យក​ពាន​ EPL ហើយ

Wenger ​ថា​ Chelsea អស់​គីឡូ​ប្រជែង​យក​ពាន​ EPL ហើយ

Arsene Wenger ​​អ្នកចាត់ការ​ក្រុម​ Arsenal បាន​​លើក​ឡើង​ថា​ ក្រុម​​តោ​ខៀវ​ Chelsea គឺ​អស់​ឱកាស​ប្រជែង​យក​ពាន​ Premier League ទៀត​ហើយ​រដូវ​កាល​នេះ ប៉ុន្តែ​​​ពួកគេ​នៅ​តែ​ជា​ក្រុម​គូ​ប្រជែង​ធំ​មួយ ​របស់​​​ក្រុម​កាំភ្លើង​ធំ។

 

Wenger ​ថា​ Chelsea អស់​គីឡូ​ប្រជែង​យក​ពាន​ EPL ហើយ

 

​អ្នកចាត់ការ​សញ្ជាតិ​បារាំង​ បាន​និយាយ​មុន​ Arsenal ប៉ះ​ Chelsea ចុង​សប្ដាហ៍​នេះ​ថា៖ “ពួកគេ (Chelsea) មិន​មែន​ជា​ក្រុម​ប្រជែង​យក​ពាន​ទៀត​ទេ។ ប៉ុន្តែ​ពួកគេ​នៅ​តែ​​ជា​គូ​ប្រជែង​ធំ​របស់​យើង ព្រោះ​សមត្ថភាព​កីឡាករ​ក្នុង​ក្រុម​របស់​គេ។ ខ្ញុំ​គិត​ថា​ រដូវ​កាល​នេះ​ពិត​ជា​ខុស​ប្រក្រតី​សម្រាប់​ពួកគេ តែ​ពួកគេ​នឹង​ល្អ​ឡើង​វិញ”។

 

Wenger ​ថា​ Chelsea អស់​គីឡូ​ប្រជែង​យក​ពាន​ EPL ហើយ

 

Wenger ដឹក​នាំ​ Arsenal មិន​ដែល​ស្គាល់​រស់​ជាតិ​ឈ្នះ​ Chelsea ម្ដង​ណា​ទេ ​​អំឡុង​ពេល​​​ Jose Mourinho នៅ​ដឹក​នាំ​តោ​ខៀវ ប៉ុន្តែ​អ្នកចាត់ការ​រូប​នេះ នឹង​​ប៉ះ​អ្នកចាត់ការ​​ក្រុម​តោ​ខៀវ​ថ្មី​ Guus Hiddink ​ក្នុង​ជំនួប​ Premier League សប្ដាហ៍​ទី​​២៣​​យប់​ថ្ងៃ​អាទិត្យ​​ខាង​មុខ​នេះ ខណៈ​ដែល​ Arsenal ​ស្ថិត​នៅ​លេខ​១​ក្នុង​តារាង រីឯ​ Chelsea ស្ថិត​នៅ​លេខ​១៤ ឯ​ណោះ៕

 

-ចុចអាន៖ Ozil៖ “ខ្ញុំ​ភ្ញាក់​ផ្អើល​​ដែល​ Chelsea ដេញ​ Mourinho តែ​ខ្ញុំ​ជឿ​ថា…”

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ goal