ទឹកឃ្មុំ​ឆៅ​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង​បាន​

ទឹកឃ្មុំ​ឆៅ​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង​បាន​

​ទឹកឃ្មុំ​ត្រូវបាន​គេ​ប្រើប្រាស់​តាម​ង​ពី ៨០០០​ឆ្នាំ​មក​ម្ល៉េះ​ក្នុងសម័យ​ក្រិច​បូរាណ រ៉ូមាំ​ង ចិន អេ​ហ្ស៊ី​ប និង​អាស៊ី​រៀន ក្នុង​ការដោះស្រាយ​បញ្ហា​ជា​ច្រើន​ចាប់​ពី​ព្យាបាល​របួស រហូត​ដល់​ព្យាបាល​ជំងឺ​ក្រពះ​ពោះវៀន​។ ខណៈពេល​ដែល​គេ​ល្បី​អំពី​ការពិត​ដែលថា​ទឹកឃ្មុំ​មាន​ប្រយោជន៍​ចំពោះ​សក និង​ស្បែក តើ​អ្នក​មាន​ដឹង​ទេ​ថា អ្នកស្រាវជ្រាវ​បាន​រកឃើញ​បន្ថែមទៀត​ថា​វា​មាន​ប្រយោជន៍​ក្នុង​ការបន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​សរសៃឈាម​ទៀត​? នេះ​ដោយសារ​តែ​ទឹកឃ្មុំ​មាន​អង់​ទី​អុក​ស៊ីដង់​ជាច្រើន​ដូចជា វីតាមីន C, Monophenolic, Flavonoids និង Polyphenolics​។

​ការសិក្សា​មួយ​ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Scientific World Journal បានឱ្យដឹងថា មនុស្ស​ធាត់ ឬ​ធាត់​ជ្រុល​ប្រមាណ ៣៨​នាក់​ត្រូវបាន​ឱ្យ​ញ៉ាំ​ទឹកឃ្មុំ​ធម្មជាតិ ៧០​ក្រាម​រយៈពេល ៣០​នាទី​។ ចំពោះ​ទម្ងន់​រាងកាយ ស​ន្ទ​ស្សន៍​ទម្ងន់​ធៀប​នឹង​កម្ពស់ ខ្លាញ់​រាងកាយ និង​កូ​ឡេ​ស្តេ​រ៉ុល​សរុប​ត្រូវបាន​គេ​កត់ត្រា​មុនពេល និង​ក្រោយពេល​ញ៉ាំ​ទឹកឃ្មុំ​នេះ​។

​ជា​លទ្ធផល​ឃើញថា ទឹក​ឃ្មុំ​បាន​កាត់បន្ថយ​ទម្ងន់​រាងកាយ​តិចតួច (១,៣​ភាគរយ​) និង​ខ្លាញ់​រាងកាយ (១,១​ភាគរយ​) ចំណែកឯ​កូ​ឡេ​ស្តេ​រ៉ុល​វិញ​បាន ៣​ភាគរយ​។ ការសិក្សា​នេះ​បាន​សន្និដ្ឋានថា ការ​ញ៉ាំ​ទឹកឃ្មុំ​ធម្មជាតិ​អាច​កាត់បន្ថយ​កត្តា​ប្រឈម​នឹង​ជំងឺ​បេះដូង​សរសៃឈាម​បាន ជា​ពិសេស​អ្នក​ដែល​មាន​កត្តា​ប្រឈមមុខ​ច្រើន ហើយ​វា​ក៏​មិន​ធ្វើឱ្យ​កាន់តែ​ធាត់​លើ​អ្នក​ធាត់​ជ្រុល​នោះដែរ​។

​ការសិក្សា​មួយ​ផ្សេងទៀត​បាន​រកឃើញថា ទឹកឃ្មុំ​ឆៅ​ក៏​អាច​កាត់បន្ថយ​សម្ពាធ​ឈាម​នៅ​សរសៃ​វ៉ែន ឬ​សម្ពាធ​ក្នុង​ថត​បេះដូង​ខាងស្តាំ និង​ខាង​លើ​របស់​បេះដូង​។ ដូច្នេះ​វា​នឹង​អាច​បន្ថបញ្ហា​ច្រា​លឈាម​ក្នុង​ប្រព័ន្ធ​សរសៃ​វ៉ែន​បាន​។

​ដូច្នេះ​ចូរ​ចៀសវាង​ការ​ញ៉ាំ​ទឹកឃ្មុំ​ដែល​គេ​យក​ទៅ​ផលិត​បន្ថែម និង​ព្យាយាម​ញ៉ាំ​ទឹកឃ្មុំ​ធម្មជាតិ ឬ​ឆៅ​ចំនួន ៧០​ក្រាម​ជា​រៀងរាល់​ព្រឹក​ជាមួយ​នឹង​ទឹក​ក្តៅ​ឧណ្ហៗ​មួយ​ពែង​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី22  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។