​រុក្ខជាតិ​ដែល​អ្នក​គួរ​មាន​ក្នុង​បន្ទប់​គេង​ដើម្បីឱ្យ​គេ​ង​លក់​កាន់តែ​ស្រួល​

​រុក្ខជាតិ​ដែល​អ្នក​គួរ​មាន​ក្នុង​បន្ទប់​គេង​ដើម្បីឱ្យ​គេ​ង​លក់​កាន់តែ​ស្រួល​

​ការ​គេង​មិនបាន​គ្រប់គ្រាន់​គឺជា​បញ្ហា​សុខភាព​ដ៏​ធ្ងន់ធ្ងរ ហើយ​វា​ក៏​កំពុងតែ​ប៉ះពាល់​លើ​មនុស្ស​ជាច្រើន​នៅ​ទូទាំង​ពិភពលោក​ដែរ​។ បើសិន​ជា​អ្នក​កំពុងតែ​ជួប​បញ្ហា​នេះ​មែន អ្នក​គួរតែ​ស្វែងរក​ដំណោះស្រាយ​ហើយ​។ អ្នក​អាច​ទិញ​ខ្នើយ​ថ្មី ប្រើ​ថ្នាំ​ងងុយគេង ឬ​ញ៉ាំ​តែ​ចេក ហាត់​ក្បាច់​យ៉ូ​ហ្គា ឬ​តាំងសមាធិ​ជាដើម​។ ប៉ុន្តែ​មូលហេតុ​ដែល​នាំ​ឱ្យ​គេង​មិន​លក់​អាច​នឹង​កន្លែង​ណា​ផ្សេង​ទៀត ហើយ​វា​ក៏​អាច​នៅ​ចំ​ពី​មុខ​អ្នក​ដែរ​។

​លើសពីនេះទៅទៀត ការថែរក្សា​បរិយាកាស​ស្រស់បំព្រង​តាមរយៈ​ទុកដាក់​រុក្ខជាតិ​ក្នុងផ្ទះ​នឹងមិន​គ្រាន់តែ​ជួយ​អ្នក​បំបាត់​បញ្ហា​គេ​មិន​លក់​ទែ តែ​ក៏​នឹង​ពង្រឹង​ដល់​សុខភាព​រាងកាយ​បានដែរ​។ រុក្ខជាតិ​នៅក្នុង​ផ្ទះ​ក៏​ជួយ​ដល់​រឿង​ជាច្រើន​ដែរ​ដូចជា​៖

  • ​ពង្រឹង​ដល់​អារម្មណ៍​ផ្លូវចិត្ត​
  • ​កាត់បន្ថយ​ការឈឺ​ក្បាល​បែប​ប្រកាំង​
  • ​បង្កើន​សមត្ថភាព​ខួរក្បាល​
  • ​បង្ការ​ជំងឺ​ផ្តាសាយ
  • ​មិនសូវ​មាន​ស្ត្រេ​ស និង​តក់ស្លុត​ច្រើន​

​យោង​ទៅ​តាម​ការសិក្សារ​បស់​អង្គការ NASA បានឱ្យដឹងថា រុក្ខជាតិ​ខាងក្រោម​នេះ​គឺជា​របស់​ដ៏​ល្អ​បំផុត​ក្នុង​ការ​ច្រោះ​ខ្យល់​បរិយាកាស និង​ពង្រឹង​ដល់​ថាមពល​ក្នុង​បន្ទប់​គេង​។

​រុក្ខជាតិ English Ivy
​រុក្ខជាតិ​មួយ​នេះ​អាច​កំចាត់​បាក់តេរី​ក្នុង​បរិយាកាស​បាន​រហូត​ដល់ ៩៤​ភាគរយ​។ វា​ក៏​មាន​ប្រយោជន៍​ខ្លាំង​ចំពោះ​អ្នក​ជំងឺហឺត និង​អ្នកជំងឺ​ផ្លូវដង្ហើម​ផ្សេងៗ​ទៀត​ដែរ ព្រោះ​វា​អាច​សម្លាប់​បាក់តេរី​ដែលនាំឱ្យ​មាន​ជំងឺ​ផ្លូវដង្ហើម​បាន​ភាគច្រើន​។ ក្រៅពីនេះ វា​នឹង​ជំរុញ​ដល់​គុណភាព​នៃ​ការ​គេង​យ៉ាង​ល្អ​។

​រុក្ខជាតិ Snake Plant
​រុក្ខជាតិ​មួយ​នេះ​គឺជា​រុក្ខជាតិ​ដែល​គេ​ពេញនិយម​បំផុត​ក្នុង​ការដាំ​ក្នុងផ្ទះ ព្រោះ​តែ​វា​មាន​ភាពស្រស់ស្អាត​តែម្តង​។ ប៉ុន្តែ​វា​គឺជា​រុក្ខជាតិ​ដែល​អាច​ច្រោះ​ខ្យល់ និង​ធ្វើឱ្យ​បរិយាកាស​ក្នុងផ្ទះ​កាន់តែ​ស្រស់បំព្រង និង​ស្រស់ស្អាត​។ តាម​ការសិក្សា​បានឱ្យដឹងថា រុក្ខជាតិ​នេះ​ក៏​មាន​ប្រយោជន៍​ចំពោះ​អ្នក​ដែល​ឈឺ​ក្បាល​បែប​ប្រកាំង រកាំ​ភ្នែក និង​បញ្ហា​ផ្លូវដង្ហើម ឬ​អ្នក​ដែល​ចង់ឱ្យមាន​ផលិផល​ការងារ​កាន់តែច្រើន​។
​រុក្ខជាតិ​ដែល​អ្នក​គួរ​មាន​ក្នុង​បន្ទប់​គេង​ដើម្បីឱ្យ​គេ​ង​លក់​កាន់តែ​ស្រួល​
​ប្រទៀល​កន្ទុយក្រពើ​
​រុក្ខជាតិ​មួយ​នេះ​ត្រូវបាន​គេ​ស្គាល់​ថា​ងាយស្រួល​រក និង​ថែរក្សា​ណាស់ ហើយក៏​មាន​ប្រយោជន៍​យ៉ាងច្រើន​ចំពោះ​សុខភាព និង​រាងកាយ​ដែរ​។ ប្រទៀល​កន្ទុយក្រពើ​ជួយ​បង្កើន​អុកស៊ីសែន​ក្នុង​បរិយាកាស ហើយក៏​អាច​សម្លាប់​បាក់តេរី​បង្ក​ជំងឺ​បាន​យ៉ាង​ល្អ ពង្រឹង​ដល់​ការ​គេង និង​ថែរក្សា​ភាព​ស្រស់បំព្រង​ក្នុងផ្ទះ​ដែរ​។
​រុក្ខជាតិ​ដែល​អ្នក​គួរ​មាន​ក្នុង​បន្ទប់​គេង​ដើម្បីឱ្យ​គេ​ង​លក់​កាន់តែ​ស្រួល​
​ផ្កា​ម្លិះ​
​សម្រាប់​មនុស្ស​ភាគច្រើន ផ្កាម្លិះ​មាន​ទំនាក់ទំនង​នឹង​ពណ៌ និង​ក្លិន​របស់​វា​ដែល​ជា​ហេតុ​នាំឱ្យមាន​អារម្មណ៍​ធូរស្រាល​ក្នុង​ចិត្ត​។ នេះ​ហើយ​គឺជា​ហេតុផល​ដែល​រុក្ខជាតិ​មួយ​នេះ​ល្អ​បំផុត​ក្នុងការ​បន្ធូរ​អារម្មណ៍ និង​បំបាត់​ស្ត្រេ​ស​។
​រុក្ខជាតិ​ដែល​អ្នក​គួរ​មាន​ក្នុង​បន្ទប់​គេង​ដើម្បីឱ្យ​គេ​ង​លក់​កាន់តែ​ស្រួល​
​ផ្កា​ឡា​វ៉ែន​ឌឺ​
​បើសិន​អ្នក​ទុក​ដើម​ផ្កា​ឡា​វ៉ែន​ឌឺ​ក្នុង​ផ្ទះ​ជា​ពិសេស​បន្ទប់​គេង អ្នក​នឹង​ទទួលបាន​ប្រយោជន៍​ជាច្រើន​របស់​វា ដូចជា​បន្ថយ​ចង្វាក់បេះដូង មិន​មាន​ភាព​តានតឹង​ក្នុង​ចិត្ត និង​តក់ស្លុត​ច្រើន​ដូច​មុន​ទេ ហើយ​ក៏​ជំនួយ​ដល់​ការ​គេង​កាន់តែ​ស្រួល​ជាង​មុន​ច្រើន​ដែរ​៕
​រុក្ខជាតិ​ដែល​អ្នក​គួរ​មាន​ក្នុង​បន្ទប់​គេង​ដើម្បីឱ្យ​គេ​ង​លក់​កាន់តែ​ស្រួល​

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី22  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។