ចេញពីការបើក ម៉ូតូបុករថយន្តស្លាប់ ម្នាក់របួសធ្ងន់ស្រាល ពីរនាក់នៅ ស្រុកកៀនស្វាយ

ខេត្តកណ្តាល ៖យ៉ាងហោចណាស់ មនុស្សម្នាក់ស្លាប់ និងពីរទៀត រងរបួសធ្ងន់ស្រាល ដោយសារបើកម៉ូតូ បុកនិងរថយន្ត នៅម៉ោង ២១៖១០នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅតាមផ្លូវជាតិលេខ១ ក្នុងភូមិព្រែក ស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

បើតាមលោក ព្រុំ សំណាង អធិការរងនគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា រថយន្តបានធ្វើដំណើរ ចេញពីស្រុកស្អាង ទៅភ្នំពេញ លុះមកដល់ត្រង់ភូមិស្វាយ២ ឃុំឈើទាលស្រាប់តែ ម៉ូតូចេញមក ត្រូវរថយន្ត បុកចំពេញទំហឹង បណ្តាលស្លាប់ម្នាក់ រងរបួសធ្ងន់ស្រាលពីរនាក់។

លោកអធិការរង បន្តថា រថយន្តម៉ាកលុចសីល RX៣០០ ពាក់ស្លាកលេខ ភ្នំពេញ 2AF.០៣.៤២ អ្នកបើកបរមាន ឈ្មោះ ជុំ សំណាង ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅសង្គាត់ដើមមៀម ក្រុងតាខ្មៅខេត្តកណ្តាល ត្រូវឃាត់ខ្លួន ក្នុងរថយន្តក៏មានអ្នករួមដំណើរមាន៤នាក់ផ្សេងទៀតផងដែរ។

លោកអធិការរងនគរបាល ស្រុកកៀនស្វាយ បន្តទៀតថា ភាគីខាងម៉ូតូ មានគ្នា បីនាក់ ទី១.ឈ្មោះ សួង ភណ្ឌ័ ភេទស្រី អាយុ ៤៥ឆ្នាំ បានស្លាប់ ទី២.ឈ្មោះ ឡាច ចន្ថា ភេទប្រុស អាយុ ៣៥ឆ្នាំ របួសធ្ងន់ និងទី៣.ឈ្មោះ គង់ ស្រីវង់ ភេទស្រី អាយុ ១៦ឆ្នាំរបួសស្រាល។

សូមបញ្ជាក់ថា ក្រោយពីកើតហេតុ សមត្ថកិច្ច ជំនាញចុះទៅធ្វើការវាសវែង និងបញ្ចូនជនរងគ្រោះ ទៅមន្ទីរពេទ្យ ចំពោះសាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែក ជនរងគ្រោះរស់ នៅឃុំកំពង់ស្វាយ ចំពោះវត្ថុតាងរថយន្ត និងម៉ូតូយកទៅរក្សានៅអធិការស្រុកបន្តនិតិវិធី៕