ស្លាប់ ២នាក់ របួស១៨នាក់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍ថ្ងៃ២១ មករា

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ នៅទូទាំងប្រទេសបានបណ្តាលឲ្យមនុស្សចំនួន ២នាក់ បានស្លាប់បាត់បង់ជីវិត និង១៨នាក់ផ្សេងទៀត បានរងរបួសធ្ងន់ និងស្រាល។

 យោងតាមនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី២១មករា បានកើតឡើងចំនួន ៨លើលើក ស្លាប់ ២នាក់ របួសធ្ងន់ ៨នាក់ និងរបួសស្រាល ៨នាក់។

បណ្តាលឲ្យខូចខាតម៉ូតូចំនួន ៦គ្រឿង, រថយន្តធុនតូច ៥គ្រឿង និងថ្មើរជើង ២នាក់។ មូលហេតុបណ្តាលមកបើកបរលឿន ៤លើក, បត់គ្រោះថ្នាក់ ២លើក និងប្រជែងគ្រោះថ្នាក់ ១លើក៕

ស្លាប់ ២នាក់ របួស១៨នាក់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍ថ្ងៃ២១ មករា