លោកអ៊ាង ស៊ីផាន ឲ្យចៅសង្កាត់ ប្រាប់ពលរដ្ឋ បើមានពិធីធ្វើរោងលើផ្លូវ ត្រូវទុក១ភាគី៣

ភ្នំពេញ៖ អភិបាលខណ្ឌច្បារ អំពៅ លោក អ៊ាង ស៊ីផាន ក្នុងប្រជុំដោះស្រាយ សំណើ សំនួរ និងសំណូមពរ របស់ប្រជាពលរដ្ឋ ដែលបានលើក ឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខណ្ឌ ច្បារអំពៅ អាណត្តិទី២ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ នេះ បានបញ្ជាទៅកាន់ចៅសង្កាត់ទំាង៨ ឲ្យផ្សព្វផ្សារ និងប្រាប់ដល់ប្រជាពលរដ្ឋ ប្រសិនបើមានរៀបចំពិធី ធ្វើរោងលើផ្លូវ ត្រូវទុកផ្លូវ ១ភាគ៣ សម្រាប់ឲ្យអ្នកដំណើរធ្វើចរាចរណ៍ផង។

លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅ បានបញ្ជាទៅគ្រប់ចៅសង្កាត់ទាំង៨ ថា ត្រូវផ្សព្វផ្សាយដល់បងប្អូន ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ហើយហាមប្រាមដល់ពួកគាត់ ពេលធ្វើពិធីបុណ្យ រៀបមង្គលការកូន ឬពិធីអ្វីផ្សេងៗ នៅលើទ្រូវផ្លូវ ត្រូវទុកផ្លូវ១ភាគ៣ នៃផ្លូវ សម្រាប់ដោះការកកស្ទះចរាចរ បើមិនធ្វើតាមបទបញ្ជានេះទេ អាជ្ញាធរខណ្ឌ នឹងចុះទៅធ្វើការរុះរើរោងនោះ ហើយម្ចាស់រោងត្រូវទទួលពិន័យរដ្ឋបាល តាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ៕