គណៈកម្មាធិការគ្រប់គ្រងឆ្នេរ សមុទ្រកោះហៅឧកញ៉ា គិត ម៉េង ពិភាក្សាការអភិវឌ្ឍន៍ឆ្នេរ ព្រះសីហនុ និងកោះរ៉ុង

ភ្នំពេញ ៖ គណៈកម្មាធិការគ្រប់គ្រង អភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានកោះហៅលោកឧកញ៉ា  គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group Co., Ltd ចូលរួមកិច្ចប្រជុំពិភាក្សាជ្រើសរើសវិធានការ និងទីតាំងសមស្រប ដើម្បីសាងសង់ផែ នៅតំបន់ឆ្នេរសមុទ្រក្រុងព្រះសីហនុ និង តំបន់ឆ្នេរខ្សាច់អូរត្រេះ អភិវឌ្ឍន៍កោះរ៉ុង ។

យោងតាមលិខិតផ្ញើជូន លោកឧកញ៉ា  គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ បានដឹងថាការជួបប្រជុំនេះគឺជា គោលដៅរក្សាឱ្យបានតំបន់ឆ្នេរខ្សាច់អូរត្រេះ ដែលជាឆ្នេរ សាធាណៈដ៏ស្អាតសម្រាប់ការកម្សាន្តរបស់ភ្ញៀវទេសចរណ៍ ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៥ ។

សូមបញ្ជាក់ថា ពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោក អ៊ឹម ឈុនលឹម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង រៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ ឆ្នេរសមុទ្រកម្ពុជា នៅទីស្ដីការក្រសួង ថ្ងៃទី២៨ មករាខាងមុខនៅរសៀលម៉ោង ១៥:៣០៕

គណៈកម្មាធិការគ្រប់គ្រងឆ្នេរ សមុទ្រកោះហៅឧកញ៉ា គិត ម៉េង ពិភាក្សាការអភិវឌ្ឍន៍ឆ្នេរ ព្រះសីហនុ និងកោះរ៉ុង