សម្ពាធនៃការអភិវឌ្ឍន៍ និងកំណើនប្រជាពលរដ្ឋ កំពុងផ្តល់ផលប៉ះពាល់ ដ៏ធ្ងន់ធ្ងរដល់បឹងទន្លេសាប

ភ្នំពេញ៖ បឹងទន្លេសាបជាបឹង ទឹកសាបធំជាងគេ ក្នុងភូមិភាគអាស៊ីអាគ្នេយ៍ មានតម្លៃមិនអាចកាត់ថ្លៃបាន និង បានផ្តល់នូវប្រភព សន្តិសុខស្បៀង សម្រាប់ទ្រទ្រង់ជីវភាព រស់នៅរបស់ប្រជាជនកម្ពុជា និងជួយទ្រទ្រង់ដល់ ខឿនសេដ្ឋកិច្ច សង្គម វប្បធម៌ បរិស្ថានយ៉ាងសំខាន់ ប៉ុន្តែ សម្ពាធនៃការអភិវឌ្ឍន៍ និងកំណើនប្រជាពលរដ្ឋ បានធ្វើឲ្យធនធាននៅក្នុង តំបន់បឹងទន្លេសាប បាននិងកំពុងតែទទួលរង នូវផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ ។

ក្នុងសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយណែនាំ អនុវត្តផែនការយុទ្ធសាស្រ្ត អាជ្ញាធរទន្លេសាប ២០១៦-២០២០ និងផែនការសកម្មភាពប្រចាំឆ្នាំ ២០១៦ នាព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ ២០១៦នេះលោក ហ៊ែល តូនី អគ្គលេខាធិការ អាជ្ញាធរទន្លេសាបបានថ្លែងថា " បឹងទន្លេសាបបានផ្តល់ នូវប្រភពសន្តិសុខស្បៀង សម្រាប់ទ្រទ្រង់ជីវភាពរស់ នៅរបស់ប្រជាជនកម្ពុជា ក៏ប៉ុន្តែបច្ចុប្បន្នសម្ពាធ នៃការអភិវឌ្ឍន៍ និងកំណើនប្រជាពលរដ្ឋ បានធ្វើឲ្យធនធាននៅ ក្នុងតំបន់បឹងទន្លេសាប បាន និងកំពុងតែទទួលរង នូវផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ មកលើសុខមាលភាពបឹង (Healthy Lake) បរិស្ថាន ជីវចម្រុះ និងធនធានធម្មជាតិ ។

លោកថា ផលប៉ះពាល់ទាំង នោះបណ្តាលមកពី ការប្រើប្រាស់បច្ចេកវិជ្ជា ខុសបទដ្ឋានបច្ចេកទេសការ កាប់រុករានទន្ទ្រានយកដី ព្រៃលិចទឹក ការធ្វើអាជីវកម្មហួស កម្រឹតមកលើធនធាន ជលផលនិងជីវម្រុះ បម្រែបម្រួលអាកាសធាតុ និងការសាងសង់ ទំនប់វារីអគ្គិសនី ជាដើម ។

លោក ក៏បានលើកបន្តទៀតថា ដោយមើលឃើញពី អត្ថប្រយោជន៍ដ៏វិសេសវិសាល របស់បឹងទន្លេសាប និងការទទួលរងនូវផលប៉ះពាល់ កាន់តែធ្ងន់ធ្ងរទៅៗមក លើបឹងទន្លេសាប និងតំបន់ពាក់ព័ន្ធ ជាពិសេសដើម្បីចូលរួម ចំណែកដល់ការអនុវត្តគោល នយោបាយអាទិភាពសំខាន់ៗ របស់រាជរដ្ឋាភិបាល ដែលបានកំណត់ក្នុងយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៣ ក្នុងការបន្តពង្រឹង និងពង្រីកបន្ថែមទៀត នូវការគ្រប់គ្រងធនធាន ធម្មជាតិសំដៅរក្សា “ តុល្យភាពរវាងការអភិវឌ្ឍ និងការអភិរក្ស ” ។

អាជ្ញាធរទន្លេសាប ដែលជាអង្គភាពសេនាធិការ បន្ថែមជួយដល់រាជរដ្ឋាភិបាល ក្នុងបេសកកម្ម “សម្របសម្រួលដល់ ការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍តំបន់ទន្លេសាប” បានរៀបចំឡើងនូវផែន ការយុទ្ធសាស្រ្ត រយៈពេល ៥ ដែលជាផែនការយុទ្ធសាស្រ្ត ដំណាក់កាលទី ០១ សម្រាប់ធ្វើជាឧបករណ៍បង្ហាញ ទិសក្នុងការអនុវត្តការងារ និងជាផែនទីបង្ហាញទិស ដល់ក្រសួងស្ថាប័នទាំង កម្រិតថ្នាក់ជាតិ ថ្នាក់ក្រោមជាតិពាក់ព័ន្ធ និងដៃគូរអភិវឌ្ឍន៍នានា ដែលមានគោលបំណងសហការ និងគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដល់ដំណើរការងាររបស់ អាជ្ញាធរទន្លេសាប ៕

សម្ពាធនៃការអភិវឌ្ឍន៍ និងកំណើនប្រជាពលរដ្ឋ កំពុងផ្តល់ផលប៉ះពាល់ ដ៏ធ្ងន់ធ្ងរដល់បឹងទន្លេសាប

សម្ពាធនៃការអភិវឌ្ឍន៍ និងកំណើនប្រជាពលរដ្ឋ កំពុងផ្តល់ផលប៉ះពាល់ ដ៏ធ្ងន់ធ្ងរដល់បឹងទន្លេសាប

សម្ពាធនៃការអភិវឌ្ឍន៍ និងកំណើនប្រជាពលរដ្ឋ កំពុងផ្តល់ផលប៉ះពាល់ ដ៏ធ្ងន់ធ្ងរដល់បឹងទន្លេសាប

សម្ពាធនៃការអភិវឌ្ឍន៍ និងកំណើនប្រជាពលរដ្ឋ កំពុងផ្តល់ផលប៉ះពាល់ ដ៏ធ្ងន់ធ្ងរដល់បឹងទន្លេសាប