Google ធ្លាប់​បង់​ឲ្យ​ Apple ១ពាន់​លាន​ដុល្លារ​ដើម្បីរក្សាប្រព័ន្ធ​​ Search លើ​ iPhone

Google ធ្លាប់​បង់​ឲ្យ​ Apple ១ពាន់​លាន​ដុល្លារ​ដើម្បីរក្សាប្រព័ន្ធ​​ Search លើ​ iPhone

កាល​ពី​ឆ្នាំ​២០១៤​ ក្រុមហ៊ុន​ Google បានបង់​ប្រាក់​ទៅ​ឲ្យ​ក្រុមហ៊ុន​ Apple ចំនួន​១​ពាន់​លាន​ដុល្លារ​ដើម្បីរក្សាទុកប្រព័ន្ធ​​ Search របស់​ខ្លួន​នៅ​លើ​ផលិតផល​ iOS ជា​បន្ត​។ ​នេះ​បើ​តាម​ការ​​ប្រកាស​ឲ្យ​ដឹង​តាម​រយៈ​ពាក្យ​បណ្ដឹង​របស់​ក្រុមហ៊ុន​ Oracle ​ដែល​ប្ដឹង​ប្រឆាំង​នឹង​ក្រុមហ៊ុន​ Google។

 

Google ធ្លាប់​បង់​ឲ្យ​ Apple ១ពាន់​លាន​ដុល្លារ​ដើម្បីរក្សាប្រព័ន្ធ​​ Search លើ​ iPhone

 

យោង​តាម​មេធាវី​តំណាង​ក្រុមហ៊ុន​ ​Oracle បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​ Google និង​ក្រុមហ៊ុន​ Apple បាន​ព្រមព្រៀង​គ្នា​ថា​នឹង​ចែក​រំលែក​ចំណូល​ក្នុង​ភាគ​រយ​មួយ។ ចំណូល​ដែល​គេ​ចែក​រំលែក​នោះ​ទៀត​សោត​គឺ​ ចំណូល​ដែល​ក្រុមហ៊ុន​ Google រក​បាន​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​លើ​កម្មវិធី​ Search នៅ​លើផលិតផល​ iOS។

 

​​​​​មេធាវី​តំណាង​រូប​នេះ​បាន​លើក​ឡើង​ទៀត​ថា​ ភាគ​រយ​នៃ​ការ​ចែក​រំលែក​ចំណូល​គឺ​ប្រមាណ​ជា​៣៤​ភាគ​រយ ប៉ុន្តែ​​គេ​មិន​ច្បាស់​ថា​ចំនួន​នេះ​គឺ​ជា​ភាគ​រយ​ដែល​ក្រុមហ៊ុន​​ Apple ទទួល​បាន​ ឬ​ជា​ចំនួន​ដែល​ក្រុមហ៊ុន​ Google រក្សា​ទុក​នោះ៕​​​

​​​​​​​

ចុច​អាន៖ Apple ​អាច​នឹង​បញ្ចេញរថយន្ត​របស់​ខ្លួន​នា​ឆ្នាំ​ ​២០២០​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ BusinessInsider​​​​​​​​