គ្រាន់តែ​បច្ចេកវិទ្យា​៥​ចំនុច​នេះ ធ្វើអោយ​រថយន្ត​Ford Explorer2016 ឆ្លាត​លើសគេ​!

: ​ក្រោយពី​ការសម្ពោធ​ជា​ផ្លូវការ​នូវ​រថយន្ត Ford Explorer ស៊េរី​ថ្មី 2016 នា​ឆ្នាំទៅ​មិញ​រួចមក យើង​សង្កេតឃើញថា វត្តមាន​នៃ​រថយន្ត​នេះ​កំពុងតែ​ធ្វើ​ចរាចរណ៍​នៅលើ​ដងផ្លូវ​នានា ក្នុង​រាជធានី​ភ្នំពេញ ប៉ុន្តែ​ប្រហែលជា​អស់លោកអ្នក​មួយចំនួន​មិនទាន់​បានដឹង​នូវ បច្ចេកវិទ្យា​មួយចំនួន​ដែល​អស្ចារ្យ និង​ឆ្លាត​វៃ​ដែល​បំពាក់​នៅលើ​រថយន្ត​នេះ​នៅឡើយ​ទេ​។​

​ដូច្នេះ​ថ្ងៃនេះ យើង​សូម​បង្ហាញជូន​នូវ​បច្ចេកវិទ្យា​សំខាន់ៗ​មួយចំនួន​ដែលមាន​នៅលើ​រថយន្ត​នេះ​ដូចជាៈ​

•​    ​ប្រព័ន្ធ​ចូល​ចត​ដោយ​ស្វ័យប្រវត្តិ​ដោយ​មិនបាច់​កាន់ចង្កូត​:
​រថយន្ត​Ford Explorer 2016 ធ្វើអោយ​ការបើកបរ​កាន់តែ​ងាយស្រួល​ជាមួយនឹង​ប្រព័ន្ធ​ជំនួយ​ចូល​ចត​ដោយ​មិនបាច់​កាន់ចង្កូត​ដែលមាន​បំពាក់​ប្រព័ន្ធ​ជំនួយ​ចូល​ចត​បែប​អក្សរ T (Perpendicular Park) និង​ប្រព័ន្ធ​ជំនួយ​ចូល​ប្រអប់​បែប​អក្សរ P (Parallel Park) and ប្រព័ន្ធ​ជំនួយ​សំរាប់​ការបើក​ចាកចេញ​ពី​ចំណត​ដោយ​ស្វ័យប្រវត្តិ (Park Out Assist)​។​
Link:https://www.facebook.com/?_rdr=p#!/RMAFordCambodia/videos/vb.295959650502207/858164777615022/?type=2&theater

•​    ​ពោង​សុវត្ថិភាព​ក្នុង​ខ្សែក្រវ៉ាត់​នៅ​កៅអី​ជួរ​ទី​ពីរ​:​ជា​ឧបករណ៍​ការពារ​សុវត្ថិភាព​កម្រិត​ខ្ពស់​ដែល​ត្រូវបាន​បង្កើតឡើង​ដើម្បី​ជួយ​កាត់បន្ថយ​ការរង​របួស​ផ្នែក​ក្បាល​ក​និង​ទ្រូង​សម្រាប់​អ្នកដំណើរ​ខាងក្រោយ​ជាពិសេស​កុមារ​និង​អ្នកដំណើរ​ដែលមាន​វ័យ​ចំណាស់​ដែល​អាច​ងាយ​នឹងរង​របួស ហើយ​បច្ចេកវិទ្យា​នេះ គឺមាន​តែ​នៅក្នុង​រថយន្ត Ford Explorer  មួយ​ប៉ុណ្ណោះ​។​

គ្រាន់តែ​បច្ចេកវិទ្យា​៥​ចំនុច​នេះ ធ្វើអោយ​រថយន្ត​Ford Explorer2016  ឆ្លាត​លើសគេ​!

•​    ​បើក​ឃ្លុប​ខាងក្រោយ​ដោយ​ពុំ​ចាំបាច់​ប្រើ​ដៃ​:​ជា​ប្រព័ន្ធ​ស្វ័យប្រវត្តិ​ដែល​អាច​ឲ្យ​អតិថិជន​បើក​ឬ​បិទ​ឃ្លុប​ខាងក្រោយ​ដោយ​មិនចាំបាច់​ប្រើ​ដៃ គ្រាន់តែ​ធ្វើការ​គ្រវី​ជើង នៅ​ផ្នែក​ខាងក្រោម​កណ្តាល​នៃ​កាង​ខាងក្រោយ​នៃ​រថយន្ត​។​

គ្រាន់តែ​បច្ចេកវិទ្យា​៥​ចំនុច​នេះ ធ្វើអោយ​រថយន្ត​Ford Explorer2016  ឆ្លាត​លើសគេ​!

•​    ​ប្រព័ន្ធ​កំណត់​គំលាត​សុវត្ថិភាព និង​បន្ថយល្បឿន​ដោយ​ស្វ័យប្រវត្តិ​:​ជា​ប្រព័ន្ធ​សំរាប់​ឲ្យ​លោកអ្នក​រីករាយ​ក្នុងការ​បើកបរ​ក្នុង​រយៈ​ចម្ងាយ​វែង​ដោយ​ពុំ​ហត់នឿយ ព្រោះ​ប្រព័ន្ធ​នេះ​អាច​ធ្វើការ​បន្ថយល្បឿន ដោយ​ស្វ័យប្រវត្តិ​ទៅតាម​រថយន្ត​ខាងមុខ ជាពិសេស លោកអ្នក​អាច​កំណត់​នូវ​គំលាត​សុវត្ថិភាព​ក្នុងការ​ធ្វើដំណើរ ដើម្បី​ជៀសវាង​នូវ​ការចាប់​ហ្រាំ្វ​ង​បន្ទាន់​។​

គ្រាន់តែ​បច្ចេកវិទ្យា​៥​ចំនុច​នេះ ធ្វើអោយ​រថយន្ត​Ford Explorer2016  ឆ្លាត​លើសគេ​!