សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ជួប​ប្រជាពលរដ្ឋ អាជីវករ​នៅក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​១

ភ្នំពេញ: សម្តេច​វិបុល​សេនា ភក្តី សាយ ឈុំ បាន​អញ្ជើញ​ជួប​សាកសួរ​សុខទុក្ខ​ប្រជាពលរដ្ឋ ពិសេស បងប្អូន អាជីវករ​នៅក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ល្ងាច​ថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១៦​។

​បន្ទាប់ពី​បាន​ស្តាប់ ការលើកឡើងរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ ជម្រាប​ពី​ការអបអរសាទរ​ចំពោះ ដំណោះស្រាយ​ថ្មីៗ ដែល​រាជរដ្ឋាភិបាល បាន​ផ្តល់ជូន​ប្រជាពលរដ្ឋ និង​បញ្ហា​ប្រឈម ការព្រួយបារម្ភ​របស់ ប្រជាជន​នៅ​មូលដ្ឋាន ដូចជា បញ្ហា​សណ្តាប់ធ្នាប់​សាធារណៈ មុខរបរ ការរកស៊ី​ប្រចាំថ្ងៃ បញ្ហា​គ្រឿងញៀន ... ។​ល​។​

​សម្តេច​ភក្តី បាន​លើកសរសើរ​ចំពោះ​ការខិតខំ​បំពេញភារកិច្ច​ការងារ ផ្តល់​សេវា​បម្រើប្រជាជន ការដោះស្រាយ​បញ្ហា​ប្រឈម ទុក្ខ​កង្វល់ នៅក្នុង​មូលដ្ឋាន​របស់​មន្ត្រី អាជ្ញាធរ​ភូមិ សង្កាត់ ខណ្ឌ និង​ការរួម​សហការ​ល្អ​ពី​ប្រជាពលរដ្ឋ កន្លងមក ។​

​ក្នុងឱកាស​នោះដែរ សម្តេច ក៏បាន​ជម្រាបជូន​អំពី​ការខិតខំ​របស់​រាជរ​ដ្ឋា​ភិ​បាល ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ក្នុង​ការកសាង​អភិវឌ្ឍន៍​ប្រទេសជាតិ និង​ដោះស្រាយ​រាល់​បញ្ហា​ទុក្ខ​កង្វល់​របស់​ប្រជាជន​។ ព្រមជាមួយ នេះដែរ សម្តេច ក៏បាន​សំណូមពរ សូម​បងប្អូន​អត់ធ្មត់ និង​អា​ធ្យា​ស្រ័យ ចំពោះ​ការដោះស្រាយ​មិនបាន​ទាន់ពេលវេលា ឬ​មិនទាន់​បានល្អ​កន្លងមក និង​សូម​អាជ្ញាធរ​គ្រប់​ថ្នាក់ បន្ត​ខិតខំ​តទៅទៀត មុននឹង​ជម្រាបលា សម្តេច​ភក្តី បាន​ឧបត្ថម្ភ​សម្រាប់​ការងារ​រួម​ក្នុង​សង្កាត់​ចំនួន ៣​លាន​រៀល និង​ប្រជាពលរដ្ឋ​ម្នាក់ៗ​ផងដែរ​៕​