ពលរដ្ឋ​ខ្មែរ​បច្ចុប្បន្ន​ជក់បារី​ជាង​២​លាន​នាក់​និង​មានការ​ថយចុះ​ច្រើន​រយៈ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​

Doliprane TVC

​ភ្នំពេញ​៖ មន្ត្រី​នៃ​ក្រសួងសុខាភិបាល​បាន​ថ្លែងថា​នាពេល​បច្ចុប្បន្ននេះ​ប្រជាពលរដ្ឋ​កម្ពុ​ជាមាន​អ្នក​ជក់បារី​
​ប្រមាណ​ជាង ២​លាន​នាក់ និង រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​គេ​បាន​រកឃើញ​ដែរ​ថា​អត្រា​អ្នក​ឈប់​
​ជក់បារី​មានការ​ថយចុះ​ប្រមាណ​១០​ភាគរយ​។​

ពលរដ្ឋ​ខ្មែរ​បច្ចុប្បន្ន​ជក់បារី​ជាង​២​លាន​នាក់​និង​មានការ​ថយចុះ​ច្រើន​រយៈ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​

ការបញ្ចេញ​ឱ្យដឹង​បែបនេះ​ធ្វើឡើង​ដោយ​លោកស្រី​វេជ្ជបណ្ឌិត ឈា ឆដាភា ប្រធាន​មជ្ឍមណ្ឌល​ជាតិ លើកកម្ពស់ សុខភាព​នៃ​ក្រសួង​សុខា​ភិ​នៅក្នុង​សិក្ខាសាលា ស្តីពី “​ការត្រួតពិនិត្យ ផលិតផល ថ្នាំជក់ ដល់​​ប្រព័ន្ធ ផ្សា​ព្វ​ផ្សាយ​ព័ត៌មាន​”​នា​ទីស្តីការ​ក្រសួងពត៌មាន​កាលពី​ថ្ងៃទី​២១​ខែមករា​ឆ្នាំ​២០១៦​កន្ង​ង​មក​។​
លោកស្រី​ថា​”​ក្នុង​រយៈពេល ៥​ឆ្នាំ ចុងក្រោយ​អត្រា អ្នកប្រើប្រាស់​ថ្នាំជក់ មានការ​ថយចុះ​ជិត​១០​ភាគរយ​
​ហើយ​អត្រា​នេះ​រំពឹងថា​អាច​នឹងមាន​ការថយចុះ​បន្តបន្ទាប់​បន្ថែមទៀត​។​បច្ចុប្បន្ន​កម្ពុ​ជាមាន​អ្នក​ជក់បារី​ប្រ​
​មាណ​ជាង​២​លាន​នាក់​ផងដែរ​”​។​លោកស្រី​បានបញ្ជាក់​បន្ថែមថា ថ្នាំជក់ គឺជា​មូលហេតុ​ចំបង បណ្តាលឱ្យមាន​ជំងឺ ដាច់​ស​សៃ​ឈាម​ខួរ​​ក្បាល ស្ទះ​ស​សៃ​ឈាម​បេះដូង និង​រោគ​ជំងឺ​ដទៃ​ជាច្រើន​ទៀត​។ ជាងនេះទៅទៀត​ផ្សែង​បារី វា​នៅបាន​ប​​ង្ក​ការប៉ះពាល់ ដល់​អ្នក​ដែល​នៅ​ជុំវិញខ្លួន រួមទាំង​ស្ត្រី​មាន​ផ្ទៃពោះ និង​អ្នក​មិន​ជក់បារី​។​

ពលរដ្ឋ​ខ្មែរ​បច្ចុប្បន្ន​ជក់បារី​ជាង​២​លាន​នាក់​និង​មានការ​ថយចុះ​ច្រើន​រយៈ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​

លោក ហុក ខៀវ ប្រធាន​នាយកដ្ឋាន នីតិកម្ម នៃ​ក្រសួង សុខាភិបាល បាន​គូសបញ្ជាក់​ឱ្យដឹង​ដែរ​ថា​តា​
​ម​ការប៉ាន់ប្រមាណ​ពល​រដ្ឋ​ខ្មែរ​ទទួលរង​ផលប៉ះពាល់​ពី​ថ្នាក់​ជក់​មាន ប្រមាណ​១​ម៉ឺន​នាក់ និង​មានការ​ខាត​
​បង់​ថវិការ ១០០​លាន​ដុល្លារ ក្នុង​មួយឆ្នាំ​។ លោក​James Rarick តំណាង​អង្គការ សុខភាព ពិភពលោក​បាន​ថ្លែងថា​ដើម្បី​ទប់ស្កាត់​ការជក់បារី​គេ​បាន​​ដាក់​សារ​មួយចំនួន នៅ​លើក កញ្ចប់​បារី ប៉ាណូ និង​ស្លាក​សញ្ញា​ផ្សេងៗ​ទៀត គឺ​ដើម្បី​បង្ហាញ ពី​ការព្រមាន ដល់​ភាពគ្រោះថ្នាក់​ដែល​កើតចេញ​មកពី​ការជក់បារី​។​សារ​នេះ​ផ្តល់​ផលប្រយោជន៍​ទាំង​អ្នក​ជក់បារី​និង​អ្នក​មិន​ជក់បារី​ដើម្បី​ឱ្យគេ​ខ្លាច​ពី​ផលប៉ះពាល់​របស់​វា​។
លោ​កថា​ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ​គេ​គប្បី​ចាក់​ស្ព​ត​អប់រំ​ឱ្យបាន​ច្រើនដង​ក្នុង​មួយថ្ងៃ ដល់​ប្រជាពលរដ្ឋ ដើម្បី​ទប់ស្កាត់​ការជក់បារី​ក៏ដូចជា​ការកាត់បន្ថយ កុំ​ឲ្យ​មានការ​ប្រើប្រាស់​ថ្នាំជក់ រហូតដល់​ពួកគេ​ផ្តាច់​តែ​
​ម្តង​៕​ដេប៉ូ​

ពលរដ្ឋ​ខ្មែរ​បច្ចុប្បន្ន​ជក់បារី​ជាង​២​លាន​នាក់​និង​មានការ​ថយចុះ​ច្រើន​រយៈ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​