អេ​ន យ៉ា​ដាវ លេង​ឈុត​ប្លែក​ក្នុង​ថ្ងៃ​សម្ពោធ​រឿង​ (មានវីដេអូ)

Doliprane TVC

អេ​ន យ៉ា​ដាវ ទើបតែ​បង្ហាញ​ភាព​ផ្អែមល្ហែម ជាមួយ​គូស្នេហ៍​របស់ខ្លួន​ឲ្យ​ទស្សនិកជន​បានឃើញ កាលពី​ម្សិល​ម៉ិ​ញ​នៅក្នុង​ពិធី​សម្ពោធ​រឿង «​ខ្ញុំ​ថា​ខូច ខូច​មែន »​នៅ​រោងភាពយន្ត​លុ​ច្ស ស្រាប់តែ អេ​ន យ៉ា​ដាវ បាន​លេង​ឈុត​សម្លៀកបំពាក់​ប្លែក​ភ្លែ​ក ចម្លែក​អារម្មណ៍ មើលទៅ​មាន​ភាព​ទាក់ទាញ​បំផុត ។ ក្នុង​ឈុត​សម្លៀកបំពាក់​នេះ​កាន់តែ​បង្ហាញ​ឲ្យ​ឃើញថា អេ​ន យ៉ា​ដាវ ពិតជា​ស្រស់ស្អាត​និង​សិច​ស៊ី​ខ្លាំងណាស់ ប៉ុន្តែ​ក្នុងនោះ មាន​ទាំង​អ្នក​រិះគន់​និង​អ្នក​សរសើរ តែ​សម្រាប់ អេ​ន យ៉ា​ដាវ មិន​ខ្វល់​អ្វី​ទាំងអស់ សំខាន់​គឺ​នាង​ចូលចិត្ត ហើយ​វា​ជា​ឈុត​ដ៏​ស្រស់ស្អាត សម្រាប់​នាង​។​

អេ​ន យ៉ា​ដាវ លេង​ឈុត​ប្លែក​ក្នុង​ថ្ងៃ​សម្ពោធ​រឿង​ (មានវីដេអូ)

មុនពេល​ចូល​ពិធី​សម្ពោធ​រឿង «​ខ្ញុំ​ថា​ខូច ខូច​មែន » អេ​ន យ៉ា​ដាវ បាន​បង្ហោះ​វិ​ដេ​អូ​ឃ្លី​ប​មួយ ថើប​បឺត​មាត់​គ្នា​ជាមួយ​គូស្នេហ៍​របស់ខ្លួន​យ៉ាង​ស្និទ្ធស្នាល​បំផុត ។ ហើយ​អ្នក​ទាំងពីរ​ក៏បាន​បណ្តើរគ្នា​ចូលរួម​ពិធី​សម្ពោធ​រឿង​នោះ​ជា​សាធារណៈ​ផងដែរ ។ គួរបញ្ជាក់​ផងដែរ អេ​ន យ៉ា​ដាវ គឺជា​អ្នក​សម្តែង​មួយរូប ដែលមាន​ឈ្មោះ​ល្បី​គួរសម ថ្វីត្បិតតែ​នាង​មិនសូវមាន​ឪ​កាស​ច្រើន​ក្នុង​តំណែង​ជា​តួឯក​ក្តី ប៉ុន្តែ​នាង​បាន​ថត​រឿង​ជាច្រើន ។ អេ​ន យ៉ា​ដាវ ត្រៀម​នឹង​ថត រឿង​ថ្មី​ជា​បន្តបន្ទាប់​ទៀត ក្រៅពីនេះ​នាង​ថត​ខារ៉ាអូខេ​ឲ្យ​ផលិតកម្ម​ក្នុងស្រុក​ជាច្រើន​ទៀត ៕ អា​លី​ណា​

អេ​ន យ៉ា​ដាវ លេង​ឈុត​ប្លែក​ក្នុង​ថ្ងៃ​សម្ពោធ​រឿង​ (មានវីដេអូ)

អេ​ន យ៉ា​ដាវ លេង​ឈុត​ប្លែក​ក្នុង​ថ្ងៃ​សម្ពោធ​រឿង​ (មានវីដេអូ)

អេ​ន យ៉ា​ដាវ លេង​ឈុត​ប្លែក​ក្នុង​ថ្ងៃ​សម្ពោធ​រឿង​ (មានវីដេអូ)

អេ​ន យ៉ា​ដាវ លេង​ឈុត​ប្លែក​ក្នុង​ថ្ងៃ​សម្ពោធ​រឿង​ (មានវីដេអូ)

អេ​ន យ៉ា​ដាវ លេង​ឈុត​ប្លែក​ក្នុង​ថ្ងៃ​សម្ពោធ​រឿង​ (មានវីដេអូ)

អេ​ន យ៉ា​ដាវ លេង​ឈុត​ប្លែក​ក្នុង​ថ្ងៃ​សម្ពោធ​រឿង​ (មានវីដេអូ)

អេ​ន យ៉ា​ដាវ លេង​ឈុត​ប្លែក​ក្នុង​ថ្ងៃ​សម្ពោធ​រឿង​ (មានវីដេអូ)

អេ​ន យ៉ា​ដាវ លេង​ឈុត​ប្លែក​ក្នុង​ថ្ងៃ​សម្ពោធ​រឿង​ (មានវីដេអូ)

 

ចង់ស្អាតតែម្នាក់ឯងអត់បានហេហេ..Love your kiss

Posted by AN YaDav on Thursday, January 21, 2016