Anthony Wong តក់ស្លុត ក្រោយ​កូនច្បង​ជួប​គ្រោះថ្នាក់​ចរាចរណ៍​

Doliprane TVC

​តារា​សម្តែង​ប្រុស​ហុងកុង​ជើងចាស់​ដ៏​ល្បីឈ្មោះ Anthony Wong ពិតជា​តក់ស្លុត​យ៉ាងខ្លាំង បន្ទាប់ពី​កូនប្រុស​ច្បង​របស់លោក​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បុក​នឹង​ដើមឈើ​មួយ​ទំហឹង ។​ម្ចាស់​ពាន​តារា​សម្តែង​ឯក TVB ឆ្នាំ ២០១៥ បាន​ប្រាប់​ឲ្យ​ដឹងថា «​សព្វថ្ងៃ​កូនប្រុស​ខ្ញុំ​កំពុងតែ​រៀន​នៅ​សហរដ្ឋអាមេរិក ហើយ​ពេលដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍ គាត់​កំពុង​ជិះឡាន​ជាមួយ​មិត្តភក្តិ​គាត់ ។

Anthony Wong តក់ស្លុត ក្រោយ​កូនច្បង​ជួប​គ្រោះថ្នាក់​ចរាចរណ៍​

ខ្ញុំ​មិន​ចាំ​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​នៅ​ថ្ងៃ​ណា​ឲ្យ​ច្បាស់​ទេ តែ​ខ្ញុំ​គិតថា ប្រហែលជា​កាលពី​ថ្ងៃទី ១៣ ដែល​ខ្ញុំ​បានទទួល​ព័ត៌មាន​នេះ ។ ពិតណាស់ ខ្ញុំ​បារម្ភ​ពី​គេ​មិន​ស្ទើរ​នោះទេ តែ​ខ្ញុំ​មិនអាច​ទៅ​មើល​គេ​បាន ព្រោះ​បញ្ហា​ឆ្លង​ប្រទេស​មួយចំនួន តែ​ប្រពន្ធ​ខ្ញុំ​ក៏​ជិះ​យន្តហោះ​ទៅ​មើល​គេ​ដែរ ។ ពេលនេះ​អាការ​កូន​ខ្ញុំ​ធូរស្រាល ហើយ​ខ្ញុំ​ក៏​អស់​បារម្ភ​ពី​គេ​ដែរ ។ រថយន្ត​ដែល​ជួប​គ្រោះថ្នាក់​មើលទៅ​ពិតជា​ធ្ងន់ធ្ងរ​ណាស់ តែ​ក៏​អរគុណ​ដល់​ព្រះ​ជា​ម្ចាស់​ដែល​ជួយ​ថែរក្សា​កូន​ខ្ញុំ​ឲ្យ​រួចផុតជីវិត​» ។​ ​យ៉ាងណាក្តី លោក​មិនបាន​បង្ហើប​ពី​ថ្លៃ​ព្យាបាល​លើ​កូនប្រុស​លោក​ទេ តែ​លោក​គ្រាន់តែ​បញ្ជាក់ថា លុយ​មិន​សំខាន់​នោះទេ សំខាន់​កូនប្រុស​ខ្ញុំ​អាច​នៅ​ផុតពី​គ្រោះថ្នាក់​បាន ៕ ​ថា​វរិ​ទ្ធ (​ប្រភព ៖ ឡប​លី​ផ​ប​)