ពាន​និស្សិត​បញ្ញា​សាស្ត្រ​​រក​ឃើញ​ក្រុម​ខ្លាំង​៤​ឡើង​វគ្គ​ខ្វែង​ហើយ​​


ពាន​និស្សិត​បញ្ញា​សាស្ត្រ​​រក​ឃើញ​ក្រុម​ខ្លាំង​៤​ឡើង​វគ្គ​ខ្វែង​ហើយ​​

ការ​ប្រកួត​ពាន​រង្វាន់​បាល់​ទាត់«​ស្ថាបត្យកម្ម​ និង​វិស្វកម្ម​សំណង់​ ២០១៥» ​របស់​និស្សិត​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​​បាន​បញ្ចប់​វគ្គ​វិល​ជុំ​សន្សំ​ពិន្ទុ​ហើយ​ បន្ទាប់​ពី​​ចាប់​ផ្តើម​ប្រកួត​តាំង​ពី​​ខែ​កញ្ញា ឆ្នាំ​២០១៥​កន្លង​ទៅ។

 

ពាន​និស្សិត​បញ្ញា​សាស្ត្រ​​រក​ឃើញ​ក្រុម​ខ្លាំង​៤​ឡើង​វគ្គ​ខ្វែង​ហើយ​​ សកម្មភាព​ប្រកួត (រូបថត៖ សុគង់)

 

លោក​ នៅ​ សុគង់​ គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​ម្នាក់​បាន​ឲ្យ​ដឹង​ថា​ សម្រាប់​វគ្គ​វិល​ជុំ​សន្សំ​ពិន្ទុ​នៃ​ពាន​រង្វាន់​ ស្ថាបត្យកម្ម​ និង​វិស្វកម្ម​សំណង់​ ​២០១៥ (Architecture and Civil Engineering Futsal League 2015)​ ស្វែង​រក​ឃើញ​ក្រុម​កំពូល​ទាំង​៤​ហើយ​សម្រាប់​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ បន្ទាប់​ពី​​​ការ​​ប្រកួត​វិល​សន្សំ​ពិន្ទុ​អស់​​រយៈ​ពេល​១៩​សប្ដាហ៍​ពោល​គឺ​ចាប់​ផ្តើម​ប្រកួត​តាំង​ពី​ថ្ងៃ​ទី​១២​ ខែ​កញ្ញា​ ឆ្នាំ​២០១៥​កន្លង​ទៅ។

ក្រុម​ទាំង​៤​ដែល​​ចម្រាញ់​ចេញ​ពី​ក្រុម​ទាំង​១២​​គឺ​ក្រុម​ 7th Warrior ប៉ះ​ក្រុម  Bong Kouy វេលា​ម៉ោង​៤​​ល្ងាច​ និង​ក្រុម​ Unicorn ប៉ះ​ក្រុម​  Fantstic IVវេលា​ម៉ោង​៦​ល្ងាច​​ នៅ​ថ្ងៃ​ទី​២៤​ ខែ​មករា​ ឆ្នាំ​២០១៦​នៅ​ទី​លាន​ Premium Sport Club ។

 

ចំពោះ​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នឹង​ធ្វើ​ឡើង​ចាប់​ពី​ម៉ោង​២​ ដល់​ម៉ោង​៩​យប់​ថ្ងៃ​ទី​២០​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៦​នៅ​ទី​លាន​ដដែល។ ដោយ​សារ​តែ​តំណាង​សាកល​វិទ្យាល័យ​ សាស្ត្រាចារ្យ​ ក៏​ដូច​ជា​និស្សិត​ផ្សេង​ទៀត​ដែល​ត្រូវ​ចូល​រូម​​ក្នុង​ពិធី​បិទ​បញ្ចប់​ជាប់​រវល់​ការងារ​​នៅ​សាលា​ច្រើន​ទើប​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ត្រូវ​បាន​​ពន្យារ​ពេល​​ដល់​ខែ​កុម្ភៈ។

 

ពាន​និស្សិត​បញ្ញា​សាស្ត្រ​​រក​ឃើញ​ក្រុម​ខ្លាំង​៤​ឡើង​វគ្គ​ខ្វែង​ហើយ​​ សកម្មភាព​ប្រកួត (រូបថត៖ សុគង់)

 

ព្រឹត្តិការណ៍​ក្រោម​ប្រធាន​បទ “មិត្តភាព សុខភាព និង​អនាគតរុងរឿង “​​ដែល​រៀប​ចំ​​ឡើង​ដោយ​សមាគម​និស្សិត​ នៃ​មហា​វិទ្យាល័យ​ស្ថាបត្យកម្ម​ និង​រចនា​ និងវិស្វកម្មសំណង់ នៃសាកលវិទ្យាល័យ​មួយ​នេះ​មាន​​គោល​បំណង​រឹត​ចំណង​មិត្តភាព​ សាមគ្គីភាព​ ​រវាង​និស្សិត​​នៅ​សាកល​វិទ្យាល័យ​ និង​ចែក​រំលែក​​បទ​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក៕

 

អត្ថបទ៖ ជាន ចាន់រ៉ា​