រឿង “Jailbreak” រួម​សម្ដែង​ដោយ​តួ​ហូលីវូដ​កូន​កាត់​ខ្មែរ​បារាំង Jean-Pauly ដល់​ណា​ហើយ?

រឿង “Jailbreak” រួម​សម្ដែង​ដោយ​តួ​ហូលីវូដ​កូន​កាត់​ខ្មែរ​បារាំង Jean-Pauly ដល់​ណា​ហើយ?

គម្រោង​ថត​ភាពយន្ត​ខ្នាត​ធំ​រឿង ” Jailbreak” ហាក់​បន្ត​ភាព​ស្ងប់ស្ងាត់​នៅ​ឡើយ រហូត​មាន​ការ​លើក​ឡើង​ថា គម្រោង​នេះ​ប្រហែល​ជា​ផ្អាក​ទៅ​វិញ ព្រោះ​ធ្លាប់​បាន​ប្រកាស​ចាប់​ផ្ដើម​ថត​តាំង​ពី​ចុង ២០១៥ មក​ម៉េ្លះ។

 

រឿង “Jailbreak” រួម​សម្ដែង​ដោយ​តួ​ហូលីវូដ​កូន​កាត់​ខ្មែរ​បារាំង Jean-Pauly ដល់​ណា​ហើយ?

 

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ សមាសភាព​តួ​ឯក​នៅ​ក្នុង​ភាពយន្ត​នេះ គឺ​លោក អ៊ូ តារា បាន​និយាយ​ថា ការ​អូស​បន្លាយ​ពេល​វេលា​ដូច្នេះ ក៏​ព្រោះ​តែ​រង់ចាំ​ដៃ​គូ​សម្ដែង​របស់​លោក​ Jean-Pauly ដែល​គេ​ស្គាល់​ថា ជា​តារា​ហូលីវូដ​កូន​កាត់​ខ្មែរ​បារាំង។ “Jean-Pauly គាត់​នៅ​មិន​ទាន់​បញ្ចប់​គម្រោង​របស់​គាត់​នៅ​ឡើយ ដូច្នេះ​ពួក​យើង​នៅ​រង់​ចាំ​គាត់”។ អ៊ូ តារា ថ្លែង​ប្រាប់ Sabay ព្រឹក​នេះ។

 

តារា​ល្បុក្កតោ​រូប​នេះ​អះអាង​មិន​បាន​ដឹង​ថា គម្រោង​របស់​ដៃ​គូ​សម្ដែង​រូប​នោះ​​បញ្ចប់​ពេល​ណា​នោះ​ទេ។ ហើយ​ចំពោះ​ព័ត៌មាន​នៃ​ការ​​ផ្អាក ឬ​បន្ត​ថត​ភាព​យន្ត​មួយ​នេះ ក៏​លោក​មិន​បាន​ដឹង​ដូច​គ្នា​ដែរ ព្រោះ​ហួស​ពី​អ្វី​ដែល​លោក​ត្រូវ​ដឹង​ហើយ៕

 

អត្ថបទ៖ សំ ជំនាញ