សហព័ន្ធស្រូវអង្ករ កម្ពុជាគ្រោង ប្រកួតស្រូវ និងអង្ករល្អបំផុត ប្រចំាកម្ពុជា

ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា គ្រោងនឹងរៀបចំ ការប្រកួតស្រូវ និង អង្ករល្អបំផុតប្រចំាកម្ពុជា ដែលនិងប្រព្រឹត្តិ ទៅនៅក្នុងវេទិការ ស្រូវអង្ករកម្ពុជាលើកទី៥ នាថ្ងៃទី២៤ ២៥និង ២៦ខែមករា ឆ្នាំ២០១៦ខាងមុខនេះ ក្រោមអធិបតីភាពដ៏ ខ្ពងខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា។

យោងតាមសេចក្តី ប្រកាសព័ត៌មានរបស់(ស អ ក) ដែលដើមអម្ពិលទទួល បាននូវថ្ងៃទី២២ ខែមករានេះ តាមការគ្រោងទុក ការប្រកួតស្រូវ និង អង្ករល្អបំផុតប្រចំា ប្រទេសកម្ពុជា នឹងដើម្បីស្វែងរកជ័យ លាភីលើអង្ករចំនួន ៥ប្រភេទដូចជា ប្រភេទអង្ករផ្គារំដួល,អង្ករក្រអូបប្រណិត ផ្គារំដួល,អង្ករក្រអូបទូទៅ,អង្ករសគ្រាប់វែង និង,អង្ករស្ងោ។

តាមសេចក្តីប្រកាសនេះក៏បានបញ្ជាក់ដែលថា ការប្រកួតនេះក៏និងផ្តល់នូវ អត្ថប្រយោជន៏ជាច្រើន ដល់អ្នកផលិតនានា ជាពិសេសប្រជាកសិករ ព្រមទំាងជាឱកាសល្អមួយដើម្បី ផ្សព្វផ្សាយពីប្រភេទអង្ករនានា ដែលមានសក្តានុពលរបស់កម្ពុជា។

អាស្រ័យហេតុនេះ សហព័ន្ធស្រូវអង្ករកម្ពុជា សូមជូនដំណឹងដល់ សហគមន៍ កសិករ អង្គការក្រៅរដ្ឋាភិបាល រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននំាចេញអង្ករ និងភាគីពាក់ព័ន្ធដទៃទៀត ដែលមានចំណាប់អារម្មណ៍ ក្នុងការប្រកួតដើម្បីមកចូលរួមឲ្យច្រើនកោះករ៕

សហព័ន្ធស្រូវអង្ករ កម្ពុជាគ្រោង ប្រកួតស្រូវ និងអង្ករល្អបំផុត ប្រចំាកម្ពុជា