បញ្ជូនខ្លួនជន សង្ស័យ២នាក់ ទៅតុលាការពាក់ពន្ធ័ ករណីជួញដូរគ្រឿងញៀន

បន្ទាយមានជ័យ : ជនសង្ស័យ២នាក់ យ្រូវបានកម្លាំង អ ហ ចាប់ខ្លួនបញ្ជូនទៅតុលាការ កាលពីព្រឹកថ្ងៃ ទី២២ ខែមករា ឆ្នាំ២០១៦ ក្រោយពីរកឃើញថា ពួកគេជាប់ពាក់ពន្ធ័ករណី ជួញដូរនិងជក់គ្រឿងញៀន យ៉ាងសកម្មនៅជាយដែន ក្នុងភូមិប្រជាធម្ម សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក ជា ដា មេញ្ជាការ អ ហ ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យទី១/ឈ្មោះ តាន់ គឹមឡូវ ភេទ ប្រុស អាយុ២៣ឆ្នាំ មុខរបរជាកម្មករ រស់នៅក្នុងភូមិប្រជាធម្ម សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ២/ឈ្មោះសុភាន វ៉ាន់ដា ហៅ(អាខៀវ)ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាកម្មករ រស់នៅក្នុងភូមិ ប្រជាធម្ម សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពួកគេត្រូវបានចាប់ខ្លទនកាលពីល្ងាចថ្ងៃទី២១ ខែមករា ។ដកហូតបានវត្ថុតាងគ្រឿងញៀនមេតំហ្វេតាមីនទឹកកក១ថង់តូចស្មើនិង០.២០ក្រាម ទូរស័ព្ទដៃចំនួន ១គ្រឿង បំពង់សំរាប់ ជក់មួយចំនួនធំ ហើយបញ្ជូនមកទីបញ្ជាការ កងរាជអាវុធហត្ថខេត្ត ។

លោកឧត្តមសេនីយ៍ត្រី ឱ បូរិន មេបញ្ជការ អ ហ ខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា មុនពេលពេល ចាប់ខ្លួនចនសង្ស័យទាំង២នាក់ បានធ្វើសកម្មភាពលក់និងជក់ថ្នាំញៀន យ៉ាងសកម្មក្នុងភូមិសាស្រ្ត ក្រុងប៉ោយ ប៉ែត កម្លាំង អ ហ ចុះល្បាតមានការសង្ស័យ ក៏ឃាត់ឆែក ឆេរទើបឃើញថ្នាំញៀន ។ ក្រោយសួរនាំជន សង្ស័យទាំង២នាក់និងវត្ថុតាង ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ ការតាមច្បាប់៕

បញ្ជូនខ្លួនជន សង្ស័យ២នាក់ ទៅតុលាការពាក់ពន្ធ័ ករណីជួញដូរគ្រឿងញៀន