ជនបរទេស ជិត៣ពាន់នាក់ នៅកម្ពុជា មានឯកសារ មិនប្រក្រតី និងគ្មានឯកសារ

ភ្នំពេញ៖ ជនបរទេស មានឯកសារស្នាក់នៅ កម្ពុជា មិនប្រក្រតី និងស្នាក់នៅរយៈពេលយូរ គ្មានឯកសារ មានចំនួន៣ ៤០៥២នាក់ ក្នុងនោះស្រី១៦ ៣០៣នាក់ នេះបើយោងតាមរបាយការណ៍ របស់អគ្គ នាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃចេញផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦។

របាយការណ៍ខាងលើបន្តថា ក្នុងចំណោមនោះពិនិត្យឃើញប្រភេទឯកសារមិនប្រក្រតីមាន សៀវភៅ ស្នាក់នៅ(ក២) ចំនួន ៥ ២៩១ក្បាល  , សៀវភៅគ្រួសារ(ក៤)ចំនួន១ ៥៦៥ក្បាល

, សំបុត្រកំណើតចំនួន ៤ ៥៤៥ច្បាប់ , អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន២ ៦៦២ ប័ណ្ណ

, សំបុត្រអាពាហ៍ពិពាហ៍ខ្មែរចំនួន១៤៧ច្បាប់ , លិខិតឆ្លងដែនខ្មែរចំនួន៤៨ក្បាល , ប័ណ្ណបោះឆ្នោតខ្មែរចំនួន ១ ៨២១ប័ណ្ណ , ប័ណ្ណមន្ដ្រីរាជការចំនួន ០៣ប័ណ្ណ , កម្មសិទិ្ធ និងពាក់ កណ្ដាលកម្មសិទ្ធិនានាចំនួន៤១ច្បាប់៕