ចាប់ខ្លួនមនុស្ស ប្រុសស្រី៥នាក់ បញ្ជូនទៅតុលាការ ពាក់ពន្ធ័ ករណីលក់ និង ជក់គ្រឿងញៀន

បន្ទាយមានជ័យ ៖ មនុស្សប្រុសស្រី៥នាក់ ត្រូវនគរបាល ក្រុងប៉ោយប៉ែត ចាប់ខ្លួនបញ្ជូន ទៅតុលាការ កាលពី ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ ពាក់ពន្ធ័ករណីលក់ និងជក់គ្រឿងញៀន យ៉ាងសកម្ម កាលពីថ្ងៃទី២១ខែមករា នៅចំណុចភូមិប៉ោយប៉ែត សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យទាំង៥នាក់រួមមាន១-ឈ្មោះលឹម ខួច អាយុ២១ឆ្នាំ ភេទស្រី ទីលំនៅមិនប្រាកដ ទី២-ឈ្មោះយ៉ុម ម៉ៅ អាយុ២២ឆ្នាំ ភេទប្រុស ទីលំនៅមិនប្រាកដទី៣ឈ្មោះហូ ចន្ទី អាយុ២៥ឆ្នាំ ភេទស្រី ទីលំនៅមិនប្រាកដទី៤ឈ្មាះចាន់ ហ៊ាង អាយុ២៨ឆ្នាំ ភេទប្រុស ទីលំនៅមិនប្រាកដ ទី៥ឈហមោះឈឿន សុធា អាយុ១៧ឆ្នាំ ភេទប្រុស ទីលំនៅមិនប្រាកដ ដកហូតថ្នាំញៀនម្សៅសថ្លា ក្រាម២ថង់តូច ៗ។

លោក អ៊ុំ សុផល អធិការនគរបាល ក្រុងប៉ោយប៉ែតបានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់ ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនខណះដែលពួកគេកំពុងលក់និងជក់គ្រឿងញៀន ត្រូវបានពលរដ្ឋប្តឹងមកថា ទីតាំងខាងលើតែងតែបង្ក ភាពអនាធិបតេយ្យ ន៩ងអសន្តិសុខសង្គម រំខានដល់ការរស់នៅរបស់ពលរដ្ឋ ទើបក្រោយស្រាវជ្រាវ សមត្ថកិច្ច បានឆ្មក់ចូលបង្ក្រាប និងចាប់ខ្លួនបានជនសង្ស័យ៥នាក់ បញ្ជូនទៅតុលាការ ចាត់ការតាមនិតិវិធីច្បាប់៕

ចាប់ខ្លួនមនុស្ស ប្រុសស្រី៥នាក់ បញ្ជូនទៅតុលាការ ពាក់ពន្ធ័ ករណីលក់ និង ជក់គ្រឿងញៀន

ចាប់ខ្លួនមនុស្ស ប្រុសស្រី៥នាក់ បញ្ជូនទៅតុលាការ ពាក់ពន្ធ័ ករណីលក់ និង ជក់គ្រឿងញៀន